សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ទស្សនិកជនប្រហែលជាបានស្គាល់ហើយ អ្នកនាង ស៊ឹម សូលិកា និងស្វាមីលោក អេង ឬទ្ធី ឈ្មោះដើម ម៉ែន អេង អំឡុងប្រហែលជិត២០ឆ្នាំមុនជាតារាសម្ដែង និងបានវិវដ្ដខ្លួនក្លាយជាពិធីករ-ពិធីការិនី ទូរទស្សន៍បាយ័នរហូតមកដល់ពេលនេះ។
បច្ចុប្បន្ននលោក អេង ឬទ្ធី កំពុងកាន់តំណែងជាប្រធានក្រុមពិធីករ-ពិធីការិនី ផ្នែកសិល្បៈរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៃក្រុមហ៊ុនបាយ័នព័ត៌មាន, ជាឧត្ដមសេនីយ៍ត្រី នៃកងយោទពលខេមរភូមិន្ទ, ជាទីព្រឹក្សាផ្ទាល់របស់សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈកម្មការធិការសិ.ទ្ធិមនុស្សកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការទៀតផង។
អ្នកនាង ស៊ឹម សូលិកា បានបង្ហើបអំពីប្រវត្តិខ្លះៗជាមួយនឹងស្វាមី ជាមួយរូបថតអនុស្សាវរីយ៍ប៉ុន្មានសន្លឹកនេះដោយបានលើកឡើងថា៖ រូបថតកាលអើយកាលនោះណា …កាលអូនទើបអាយុម្ភៃស្ដើង ពួកយើងជាមិត្តល្អ បងប្អូនល្អ យើងធ្លាប់បានដើរឆ្លងកាត់វិថីជីវិតរួមគ្នាដ៏វែងឆ្ងាយ យើងបានរួមសុខទុក្ខជាមួយគ្នាច្រើនរាប់មិនអស់ យើងធ្លាប់យំជាមួយគ្នា យើងធ្លាប់ដួល យើងធ្លាប់លីផង សែងផង ទូលផង រែកផង យើងធ្លាប់បែកបាក់ យើងធ្លាប់បាត់បង់ដូចគ្នា ហើយយើងក៏ជាកូនដែលកំព្រាឳពុកដូចគ្នាទៀត ។
អ្នកនាងបានបន្តថា៖ ខ្សែជីវិតរបស់យើងទាំងពីតាំងពីដើមរហូតមកដល់ពេលនេះ គឺប្រហាក់ប្រហែលគ្នា (ហត់ទាំងកាយ ហត់ទាំងចិត្ត)មានសំបុកតែរងារ អ៊ូអរតែឯកា សុំស្លេះដំណាលរឿងអតីតត្រឹមនេះសិនចុះ រង់ចាំបន្តនៅពេលក្រោយទៀត ។
យ៉ាងណាអ្នកនាងក៏បានឲ្យដឹងផងដែរថា៖ បច្ចុប្បន្នរៀបការជាប្ដីជាប្រពន្ធ អ្វីដែលគាត់មានលើសខ្ញុំនោះគឺក្ដីស្រលាញ់របស់គាត់ចំពោះខ្ញុំ គាត់ស្រលាញ់ប្រពន្ធថ្នមប្រពន្ធលះបង់គ្រប់យ៉ាងដើម្បីប្រពន្ធ ខ្វល់ខ្វាយពីប្រពន្ធលើសពីជីវិតខ្លួនឯង គាត់អោយខ្ញុំគ្រប់យ៉ាង គាត់អោយខ្ញុំឈ្នះគ្រប់ពេល អោយខ្ញុំត្រូវគ្រប់ពេល បើទោះបីជាខ្ញុំជាអ្នកខុសក៏ដោយ និយាយទៅ…….មិនដឹងថាត្រូវនិយាយអីទៀតទេ ……សុំចប់ ចាស ៕ សូមបងប្អូនមហាមិត្តដែលបានអានចប់ជួបតែសំណាងល្អ