សង្គម
ភ្នំពេញ៖ ករណីរថយន្ត Tundra ពណ៌ស ពាក់ផ្លា.កលេ.ខ ភ្នំពេញ 2BO-8073 បានធ្វើឲ្យមានការរិះ.គន់ ក្រោយបេីកបររថយន្ត បញ្ច្រាស់ទិសដៅចរា.ចរនៅផ្លូវមហាវិថីនរោត្តម មុខក្រសួងមហាផ្ទៃ ហើយទុករថយន្តចោលដេីរទៅបាត់ ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនបានធ្វើលិខិតអញ្ជើញម្ចាស់រថយន្តឲ្យចូលខ្លួនមកពិ.ន័យតាមច្បា.ប់ហេីយ នៅរសៀលថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២២។
យ៉ាងណាមិនមានប្រភពបង្ហើបឲ្យដឹងអំពីម្ចាស់រថយន្តនេះទេ ដោយគ្រាន់តែអ្នកខ្លះថា ម្ចាស់អ្នកបើកបររថយន្តខាងលើនេះជាមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែនៅយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ បើតាមលោក ផែង វណ្ណៈ បានឲ្យដឹងថា ម្ចាស់រថយន្តមិនមែនជាមន្ត្រីក្រសួងមហាផ្ទៃទេ។
ទោះបីសមត្ថកិច្ចមិនទាន់បង្ហាញឈ្មោះពិតម្ចាស់រថយន្តធុនដ្រានេះក៏ដោយ ផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់លោក ផែង វណ្ណៈ បានរកឃេីញថា រថយន្ដ Tundra ពាក់ផ្លា.កលេ.ខ 2BO-8073 ភ្នំពេញ ដែលបេីកបរបញ្ច្រាស់ទិសដៅចរា.ចរណ៍បង្កការរិះគន់ខ្លាំងនោះ ទេីបតែទិញនៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១។
ហើយម្ចាស់រថយន្តបានយកមកធ្វេីផ្លា.កលេ.ខចុះបញ្ជីនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ ដោយមានម្ចាស់ឈ្មោះ សរ ប៊ុនគីម ភេទ ប្រុស អាយុ ៤៧ ឆ្នាំ នៅសង្កាត់ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មានមុខរបរ ជាអនុប្រធានអង្គភាពសន្តិសុខសេនាធិការដ្ឋាន កងរាជអា.វុ.ធហត្ថលើផ្ទៃប្រទេស ។
លោកផែង វណ្ណៈ បានឲ្យដឹងទៀតថា៖ កន្លងមកនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ៨:៤៥ នាទី យប់ លោក សរ ប៊ុនគីម ធ្លាប់បេីកបរ រថយន្ត Mercedes ផ្លា.កលេ.ខ 2M-9199 ភ្នំពេញ ពណ៌ខ្មៅ មានទំ.នាស់ជាមួយមនុស្សមួយក្រុមទៀតបេីករថយន្ដ RAV4 រហូតលោក សរ ប៊ុនគីម ដ.កកាំ.ភ្លេី.ងកាន់នឹងដៃថែមទៀតផង ៕