header ads

Sponsor

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ដោយឲ្យត្រៀមឧទ្ធម្ភាគចក្រគ្រប់ខេត្តទាំងអស់ដែលមានបទល្មើសនេសាទ សម្រាប់តាមចាប់ និងបាញ់ដល់ពួកប្រព្រឹត្តិបទល្មើសជលផល ខណៈការរាយការណ៍នាពេលកន្លងទៅ ឃើញចាប់បានតែប្រជានេសាទតូចតាច ហើយអ្នកប្រព្រឹត្តិបទល្មើសធំៗពុំដែលបាននោះ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងធ្ងន់ៗថា ៖ចាប់ពីពេលនេះតទៅ អាជ្ញាធរគ្រប់ខេត្តទាំង អស់ជាពិសេសខេត្តដែលនៅជាប់ជុំវិញបឹងទន្លេសាប ត្រូវតែតាមចាប់ពួកឈ្មួញ និងពួកប្រព្រឹត្តិបទល្មើស នេសាទធំៗឲ្យទាល់តែបាន ដោយមិនថាត្រូវប្រើគ្រប់វិធីណានោះឡើយ ហើយមួយវិញទៀតសម្តេចក៏បាន បញ្ជាឲ្យធ្វើការចាប់ដាក់គុកផងដែរ ប្រសិនបើអ្នកណានៅតែហ៊ានប្រឆាំងចំពោះបទបញ្ជានេះ។

​ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានរិះគន់ចំៗចំពោះអាជ្ញាធរមួយចំនួនថាអាចនឹងមានការឃុបឃិតគ្នាជាមួយពួកប្រព្រឹត្តិបទល្មើសទាំងនោះ ខណៈពេលដែលមានបទបញ្ជា ឲ្យធ្វើការបង្រ្កាបពួកគេ(ពួកប្រព្រឹត្តិបទល្មើសជលផល)ពួកទាំងនោះតែងតែដឹងមុន ហើយគេចខ្លួនបាត់ ដោយធ្វើការចាប់ពុំដែលបាន ឃើញបានតែប្រជានេសាទដែលមានទូកតូចៗទៅវិញនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post