សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ខេត្តសៀមរាប៖ ករណីរឿងក្មេងស្រីដែលរ.ងរ.បួ.សយ៉ាងធ្ង.ន់ធ្ង.រដោយសារប៉ូលិសខេត្តសៀមរាបម្នាក់ មានឋានៈ និងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន កំពុងធ្វើឲ្យមហាជនមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ប៉ូលិសរូបនេះ មានចិត្តសា.ហាវយ៉ាងនេះ។
យោងតាមកំណត់ហេតុ HOTLINE ១១៧ នៃក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅម៉ោង ១២ និង១២នាទី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញដឹកនាំដោយលោកស្រី ដួង ថាវរី បានចុះឃា.ត់ខ្លួនជ.នស.ង្ស័.យឈ្មោះ លក្ខិណា វីរៈរិទ្ធ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ជ.ន.សង្ស័.យត្រូវបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនិ.តិ.វី.ធី។
សូមជម្រាបជូនថា ករណី “អំពើហិ..ង្សាក្នុងគ្រួសារឪពុកចុងវា..យកូនដើម” ដោយឪពុកចុងឈ្មោះ លក្ខិណា វីរៈរិទ្ធ ប្រើអំពើហិ..ង្សាទៅលើកូនដើមបណ្ដាលឲ្យរ.ងរ.បួ.សជាច្រេីនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ត្រូវបាននគរបាលអន្ដ.រា.គមន៍ ក្រោយពីមានការប.ញ្ជាពីឯកឧត្ដមប្រធាននាយកដ្ឋានវិទ្យុទាក់ទង ៕