Sponsor

(ខេត្តស្វាយរៀង)៖ អ្វីៗនឹងរៀបចំតាមផែនការគ្រោងទុក ក្រោមចក្ខុវិស័យដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង ធ្វើអោយខេត្តស្វាយរៀងទាំងមូលមានការអភិវឌ្ឍន៍រីកចំរើនពីទីក្រុងរហូតដល់ជនបទ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ហើយនាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដនៅក្រុងស្វាយរៀង និងទទួលបានសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការរៀបចំច្រាំងទន្លេវ៉ៃគោ សួនច្បារមាត់ទន្លេវ៉ៃគោ រៀបចំដាក់ដងទង់ជាតិ ក្រោយពីសួននេះ បានក្រាលម៉ាប ដាំផ្កា បំពាក់អំពូលសូឡារួចរាល់១០០%រួចហេីយ ទន្ទឹមទៅនេះនាពេលខាងមុខ និងមានរៀបចំក្លោងទ្វា២សងខាង សួន ព្រមទាំងបំពាក់សម្ភារៈហាត់ប្រាណចំនួន៦០គ្រឿងបន្ថែមទៀត សម្រាប់ទុកជាប្រយោជន៍សាធារណៈក៏ដូចជាបងប្អូនប្រជាពលរដ្ឋមកហាត់ប្រាណផងដែរ។

ទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចំរើនមានការងារធ្វើនៅក្នុងស្រុក មានរោងចក្រសហគ្រាសច្រើនកន្លែង អាចកាត់បន្ថយការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋ ដែលប្រថុយប្រថានទៅធ្វើការងារនៅក្រៅស្រុក ដែលងាយគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor