
សង្គម
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធ៍សាត់ មិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តម និងលោកជំទាវ ជា ខេង បានជួយផ្ចុងផ្ដើមទំនុកបំរុង ដល់យុវជនម្នាក់នៅខេត្តពោធិ៍សាត់ផងដែរ នោះគឺម្ចាស់ពាន Beat The Best លោក សួ វិចិត្រ។
នេះបើតាមការបញ្ជាក់របស់ម្ចាស់ពានផ្ទាល់នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ នេះ ដោយលោកសួ វិចិត្រ បានរៀបរាប់ឲ្យដឹងថា៖ ខ្ញុំបាទសូមថ្លែងអំណរគុណដល់អ្នកមីងនឹងលោកពូដែលបានជួយជាថវិការដល់ការធ្វើដំណើរមកប្រលង និងសម្លៀកបំពាក់ដល់រូបខ្ញុំបាទ ហើយជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ឥលូវក្មួយជាប់ពានហើយ
តែខ្ញុំចាំពាក្យអ្នកមីងនឹងលោកពូផ្ដាំខ្ញុំថាកុំខ្វល់កុំក្រែងចិត្តមីងពូខំប្រលង ជាប់រឺធ្លាក់មីងពូអត់បន្ទោសទេ ត្រូវចាំបើខ្វះមកយកលុយពីមីងហើយនឹងពូឯងទៀតសូមជូនពរមុីងនឹងពូសុខភាពល្អនឹងជោគក្នុងការងារ @ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ជា ខេង។
ចំពោះមូលហេតុដែលឯកឧត្តមជ្រើសយកការជួយទំនុកបំរុងចំពោះបេក្ខភាពសួ វិចិត្ររូបនេះ អាចថាឯកឧត្តម ស្រលាញ់ពេញចិត្ត ហើយណាមួយទៀតលោក សួ វិចិត្រ ជាអ្នកខេត្តពោធិ៍សាត់ទៀតផង ជាខេត្តដែលឯកឧត្តមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តនេះផ្ទាល់ទៀតផង។