![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3Gdwrz4m53hWopwpRV_t4e0DU_-qJsGihd_VT_dXx7MHFPDM3fjdbQwdElrZ6tNTLUI5D2oP-23gtS43psvExTYAuGZm8N_6eWj9qtTDKWMPUAkQVz8ejo_LaGcEKzEMrZ2-Rz8egbHoLc2HUdKRBswVrfyPMg5RB_MCnT_Xs0swE_TrcaHwYatF/s1600/Thumbnail.jpg)
សង្គម
កាលពីម្សិលមិញនេះ លោកឌួង ឆាយ បានធ្វើឲ្យអ្នកគាំទ្ររូបលោកមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកបានរក្សាខ្លួនឲ្យនៅទំនេរជាច្រើនឆ្នាំស្រាប់តែបង្ហាញវត្តមាន ក្នុងពីធីភ្ជាប់ពាក្យ ឬ ពិធីពិសាស្លាដក់កន្សែងដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរ មុននឹងឈានទៅដល់ពិធីអាពាហ៍ពិពាហ៍ ជាមួយនឹងគូដណ្ដឹងដ៏ស្រស់សោភាតែម្ដង។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT802Ax2ftG1pokjbU3kO51NBYj8P10AODLu0yPOChMZnBDeYJ9U2iE1NkW6jQQGbZ7eTOcRubcXZkYyu-vIJUfnm5i8DStwRMzPByHc5DwaBsCxH-PxSkSQnx9Q63WT_bu1jZbQxWKtZWbufLkTK7LEVNO4UKSnH9Tvb6IjDxYlCaNRKVubv7l5IM/s1600/1.png)
យ៉ាងណាចំពោះអាខោនផ្ទាល់ខ្លួនរបស់លោក មិនបានបង្ហាញប្រាប់មហាជនឡើយ ហើយពិធីភ្ជាប់ពាក្យនេះមិនធ្វើឡើងធំដុំនោះទេ គ្រាន់តែមានការជួបជុំបងប្អូនទាំងសងខាង ហើយតាមប្រភពបាន បង្ហើបឲ្យដឹងថា កូនក្រមុំវិញមិនឆ្ងាយទៅណាទេ គឺត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង។
មើលទៅគូនេះសមគ្នាមែនទែន បើទោះបីជាអាយុកូនក្រមុំ ដែលទើបធ្វើខួបកំណើតកាលពីដើមឆ្នាំ២០២២នេះ គឺទើបតែចូលវ័យ១៨ ឆ្នាំមែន ប៉ុន្តែមើលទៅមិនមែនក្មេងដូចវ័យទេ គឺសមសួន រម្យទុំតែម្ដង។