(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ក្នុងសិក្ខាសាលា ស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់» ថា ពន្ធដារត្រៀមចេញ APP ថ្មីមួយ ដើម្បីឲ្យប្រជាពលរដ្ឋផ្ញើវិក្ដយបត្រ (Invoice)ដែលបានចំណាយរួចហើយចូល មានឱកាសចាប់ឆ្នោតយករង្វាន់។

លោកគង់ វិបុល បញ្ជាក់ថា ៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចាំបាច់ទៅទិញឆ្នោតទេ ទៅទទួលទានអាហារ, ទៅផ្សារ ទៅណាក៏ដោយ សូមថត Invoice អាប់ឡូដតាមរយៈ APP ចូលមកអគ្គនាយកដ្ឋានពន្ធដារ យើងខ្ញុំនឹងមានការចាប់ឆ្នោត Invoice Lottery System ចេញហើយឆ្នាំនេះ គឺប្ដេជ្ញាចិត្តចេញ នឹងមានចាប់បានជារង្វាន់ជាច្រើន ដោយក្នុងនោះរួមមាន៖ មានរថយន្ត Mazda ២គ្រឿង, ទូរទស្សន៍ និងម៉ូតូជាច្រើនគ្រឿងដែរ យើងគ្រោងទុក។ សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖

ប្រភព FresNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post