header ads

Sponsor

ភ្នំពេញ ៖ ករណីរថភ្លើងទូដឹកប្រេង បើកបុកកៀររថយន្តឈ្នួលសាំយ៉ុង បណ្តាលឲ្យបែកស្តុបម្ខាងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវដែក ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ខាងភាគីខាងតំណាងខាងរថភ្លើង និងខាងរថយន្តនិយាយគ្នាមិនត្រូវ ក៏ត្រូវបានសមត្ថកិច្ចយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ សែនសុខជាបណ្តោះអាសន្នព្រោះខាងក្រុមហ៊ុនរថភ្លើង បានទាមទារសំណង២ពាន់ដុល្លារ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកសាំយ៉ុង ពណ៌លឿង រត់ឈ្នួល ភ្នំពេញ-ស្រែអំបិល បើកទៅឈប់ដាក់ឥវ៉ាន់ឲ្យម៉ូយចុះហើយ ក៏បើកចេញបន្តិច ស្រាប់តែរថភ្លើងអូសសណ្តោងទូដឹកប្រេង បើកពីលិចទៅកើត ក៏បានបុកកៀរបណ្តាលឲ្យខ្ទាតរងការខូចខាតបែកស្តុបម្ខាង តែគ្មានអ្នករបួសនោះឡើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post