
សង្គម
មហាជនបានសម្ដែងការអាណិតអាសូរប្អូនស្រីម្នាក់ ដែលជាបង ខំដើររើសអេតចាយដើម្បីបានថវិការមកផ្គត់ផ្គង់ប្អូនៗតូចៗចំនួន០២នាក់ តែអ្វីដែលមិននឹកស្មាននោះគឺ ពេលត្រឡប់មកផ្ទះវិញ ស្រាប់តែអ្នកម្ដាយបានបាត់បង់ជីវិតទៀត។
បើតាមលោកស៊ិន សាវន បានទៅសាកសួរប្អូនស្រីបានឲ្យដឹងថាប្អូនស្រីស្នាក់នៅបន្ទប់ជួល នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយម្ដាយបាត់បាត់បង់ជីវិតដោយសារតែជំ.ងឺ មុននឹងលាចាកលោក ក៏បានផ្ដែផ្ដាំផងដែរ ដោយសង្ឃឹមថាកូនបានបន្តការរៀនសូត្រទៀត។
ប្អូនស្រីគាត់ចង់រៀនបន្តនៅសាលាបឋមសិក្សាភ្នំពេញថ្មី តែមិនមានលទ្ធភាពនោះទេ មានឪពុកដែរ តែឪពុកចុង យ៉ាងណាគិតម៉ោង០៦ល្ងាចនេះ បងប្អូនយើងជាច្រើនបានចូលរួមផ្ដល់ជាជំនួយ តាមរយៈលោក ស៊ិន សាវន បានចំនួនជាងពីរពាន់ដុល្លារហើយ។
ខាងក្រោមនេះជាលេ ខទូ រ ស ព្ទក្មួយស្រី 088 9311 957 លេ ខលោកសាវន 093 392 009/097 993 9200 ABA 002491588 SIN SAVORN។