សង្គម
អាម៉ាប៉ាប៉ាញ៉ូស
នៅថ្ងៃទី ៦ ខែមេសា ២០២២ អ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យនេះបានចេញសេចក្ដីបំភ្លឺមួយ ច្រានចោលការផ្សព្វផ្សាយរបស់គណនីហ្វេបុក ថាវរីមាសបង និងសារពត៌មានមួយចំនួន ពាក់ព័ន្ធលោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក មាស ឬទ្ធី អធិការស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបាននារីម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ «ថាវរីមាសបង» ចោ.ទប្រកាន់ថា បានចា.ប់រំ.លោ..ភ.លើរូបនាងនៅពេលដែលនាងបានទៅពឹងពាក់ឲ្យលោកជួយដោះស្រាយប ញ្ហាអ្នកជំពាក់បំណុល។
ក្រោយពីចុះស្រាវជ្រាវ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអះអាងថា ករណីរឿងលោក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេបុកឈ្មោះ ថាវរី មាសបង ជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួនមិនជាប់ពាក់ព័ន្ធអង្គភាព។
ការចុះផ្សាយពាក់ព័ន្ធលោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើឲ្យសាធារណៈជន មានការភ័ន្តច្រឡំយ៉ាងធ្ង.ន់ធ្ង.រចំពោះអង្គភាព៕