
សង្គម
ជនបរទេសម្នាក់ មានឈ្មោះថា Douglas Beattie ជាអ្នកសារព័ត៌មាន Wild Cambodia បានចេញមករិះ.គន់ ពលរដ្ឋអ្នកខេត្តសៀមរាប ចំពោះការចតម៉ូតូ យានយន្តមិនបានត្រឹមត្រូវ និងការចោលសំរាមពាសពេញសួនច្បារមាត់ទន្លេខាងជើងផ្លូវ៦០។ ដោយក្នុងនោះលោកបានរៀបរាប់ឲ្យដឹងថា៖
«ការអភិវឌ្ឍន៍តាមដងទន្លេ គឺជាអត្ថប្រយោជន៍មួយសម្រាប់សង្គមខេត្តសៀមរាប បន្ថែមគុណភាពជីវិតយ៉ាងទូលំទូលាយដល់ប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ប៉ុន្តែនៅតែមានបញ្ហាជាច្រើន។ ២ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំរាមពាសពេញសួនច្បារមាត់ទន្លេខាងជើងផ្លូវ៦០ ហើយអ្នករត់ម៉ូតូឌុបជាច្រើននាក់ប្រើផ្លូវសម្រាប់ប្រណាំងម៉ូតូ និងចតរថយន្តដោយមិនខ្វល់ពីអ្នកដទៃទាំងស្រុង ជាពិសេសនៅខាងលិចទន្លេ។
នៅថ្ងៃជាប់រវល់ ខ្ញុំបានឃើញម៉ូតូដល់ទៅ ៤០ គ្រឿងចតក្នុងតំបន់តែមួយ។ មានន័យថាម៉ូតូ៤០គ្រឿងជិះលើសួនដើរតាមផ្លូវគ្រប់ពេលវេលា ដែលទាំងអស់នេះមានគ្រោះថ្នាក់ជាងការដើរលើផ្លូវជាពិសេសនៅពេលល្ងាច។
អាជ្ញាធរខេត្តសៀមរាប មេត្តាហាមម៉ូតូទាំងអស់ចេញពីផ្លូវដើរតាមសួនច្បារ និងរឹតបន្តឹងការចតលើកន្លែងចតរថយន្តដែលបានផ្តល់ជូន ទុកផ្លូវដើរសម្រាប់តែអ្នកដើរ និងកង់ ព្រោះវាមានគ្រោះ.ថ្នា.ក់ដល់កុមារ និងក្រុមគ្រួសារក្នុងការដើរលើផ្លូវនៅក្នុងឧទ្យានដ៏ស្រស់ស្អាតទាំងនេះ។
ខ្ញុំប្រាកដថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានបំណងឲ្យសួនច្បារទាំងនេះប្រើជាចំណតរថយន្ត និងកន្លែងដាក់សម្រាមនោះទេ។»