header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ខេត្តស្វាយរៀង)៖ ដោយធាតុអាកាសមានការប្រែប្រួលបណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើគ្រប់ទីកន្លែង នៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង ប៉ុន្មានថ្ងៃកន្លងទៅនេះ ចាប់ពីចុងខែមីនា និងដើមខែមេសា ឆ្នាំ២០២២នេះ គេឃើញមានប្រជាពលរដ្ឋបាននាំគ្នាទៅដកផ្សិត (ផ្សិតផ្ចាក់) យកទៅលក់ខណៈដែលពួកគាត់ទំំនេរពីការងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកលក់ផ្សិត ជាប់ដងផ្លូវជាតិលេខ១ បានប្រាប់ឲ្យដឹងថា៖ ក្រោយពីពួកគាត់បានសម្រាក់ពីការងារ (ពោលគឺថ្ងៃដែលឈប់សម្រាក់) ពួកគាត់បាននាំគ្នាដើរដកផ្សិតផ្ជាក់នៅក្នុងព្រៃ ដែលសំបូរទៅដោយដើមផ្ជាក់ ដែលមានចម្ងាយពីផ្ទះប្រហែលពី៣ ទៅ៥គីឡូម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្នុងការដើរដកផ្សិតផ្ជាក់នេះ ក្នុងក្រុមគ្រួសារមាន៣ទៅ៤នាក់ ក្នុងមួយថ្ងៃ អាចដកផ្សិតបានចាប់ពី៥ទៅ៧គីឡូក្រាម ហើយបើដើរដកផ្សិតចំកន្លែងណាដែលសំបូរផ្សិតដុះច្រើននោះអាចដកបានច្រើនជាងនេះទៅទៀត។

អ្នកលក់ផ្សិតបានបន្តទៀតថា៖ ដោយពលរដ្ឋខ្មែរយើងចូលបរិភោគផ្សិតផ្ជាក់ជាពិសេសអ្នកស្រុកស្វាយរៀងយើងតែម្តង ហើយផ្សិតផ្ជាក់គេអាចយកធ្វើមុខម្ហូបបានច្រើនមុខណាស់ដូចជា ស្លរម្សៅ ឆាជាមួយសាច់គោ-សាច់ជ្រូក-សាច់មាន់ និងខ.សាច់ជាដើម ដោយមានរស់ជាតិល្វីងតិចៗ។ ចំពោះផ្សិតផ្ជាក់នេះគេអាចយកទៅហាលអោយស្ងួតទុកលក់ គឺមានតម្លៃថ្លៃជាងផ្សិតស្រស់ និងទុកបានយូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយផ្សិតផ្ជាក់នេះផងដែរអាចលក់បានក្នុង១គីឡូ ចាប់ពី២០០០០៛មទៅ២៥០០០៛ បើដាក់ការ៉ូជ័រក្នុងមួយការ៉ូចាប់ពី៥០០០៛ ទៅ៦០០០៛ ហើយមិនបាច់យកទៅលក់នៅទីផ្សារនោះទេ គឺដាក់លក់នៅខាងមុខជាប់ផ្លូវជាតិលេខ១ ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែរផងដែរ៕ ដោយ:ស្វាយរៀង

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post