header ads

Sponsor

(ស្វាយរៀង): នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ចែកអំណោយរបស់សប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី ជូនដល់គ្រួសារមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន៥ភូមិ ស្មើនឹង ៦០គ្រួសារ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុមការងារចុះជួយសង្កាត់ រដ្ឋបាលក្រុងបាវិត រដ្ឋបាលសង្កាត់ និងមេភូមិ។

ចំពោះអំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន: អង្ករ ២៥kg, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ជែល ១ដបតូច, និងថវិកា ២០,០០០៛។ ហើយអំណោយសប្បុរសធម៌ទាំងនេះ បានមកពីសមាគមន៍ AUSTRALASIAN BUSINESS ASSOCIATION ដែលមានលោក សារ៉ា ណារី ជាប្រធានសមាគមន៍ និងលោក SITH-TEE TAN ជាអនុប្រធានសមាគមន៍ និងលោកស្រី ទីង បូរមី ជាលេខា ហើយក៏ជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាគមន៍ AUSTRALASIAN BUSINESS ASSOCIATION ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានយកចិត្តទុកដាក់ និងផ្តល់នូវសន្តានចិត្តសប្បុរសជួយសម្រាលជីវភាពរស់នៅរបស់ជនជាតិខ្មែរដូចគ្នា ដែលកំពុងមានជីវភាពខ្វះខាត៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post