header ads

Sponsor

ទីក្រុងតូក្យូ ៖ បើយោងតាមផេកក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

ក្រសួងទេសចរណ៍បានលើកឡើងថា, សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ។

ក្រសួងទេសចរណ៍បញ្ជាក់ថា, ខាងក្រោមនេះគឺជាតារាងវាយតម្លៃប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post