header ads

Sponsor

ក្រោយពីទទួលព័ត៍មានថាមានលោកយាយម្នាក់អាយុ១១៨ឆ្នាំ​ នៅខេត្តឧត្តរមានជ័យ​ ចង់ចា.ក់វ៉ា.ក់សាំងកូ.វីដ-១៩​ ពីស្ថានីយ៍ទូរទស្សន៍បាយ័ន​ BTV លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ បានចាត់ចែងធ្វេីការស្វែងរកលោកយាយនៅខេត្តឧត្តរមានជ័យ​ តែមានព័ត៍មានថាលោកយាយធ្វេីដំណេីរទៅរសលនៅខេត្តក្រចេះ​ ហេីយក៏តាមស្វែងរកលោកយាយបន្តទៀត​ ទីបញ្ចប់​ ក្រុមគ្រូពេទ្យខេត្តក្រចេះ​ បានរកគាត់ឃេីញនៅកោះញែក​ ខេត្តមណ្ឌលគីរី​ ដោយលោកយាយបានទៅរស់នៅជាមួយកូនទីនោះ។

នៅព្រឹកថ្ងៃអាទិត្យ​ ទី១០​ ខែមេសា​ ឆ្នាំ២០២២​ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគីរី​ ក៏បានស្ពាយយកវ៉ាក់សាំងកូវីដ-១៩​ ទៅចាក់ជូនលោកយាយតាមបំណងប្រាថ្នារបស់លោកយាយរួចរាល់ហេីយដែរ។ លោកជំទាវរដ្ឋលេខាធិការសូមសំដែងអំណរសាទរជូនលោកយាយ​ និងសូមគោរពជូនពរលោកយាយ​ សូមលោកយាយមានសុខភាពល្អ​ ទទួលបានពរជ័យសិរីសួស្តី​ សេចក្តីសុខចម្រេីន​ ពីទេវត្តាឆ្នាំថ្មី​ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ​ ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩។

លោកជំទាវ​ ឱ​ វណ្ណឌីន​ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ និងសូមសំដែងនូវការកោតសរសេីរដល់ក្រុមគ្រូពេទ្យទាំងនៅខេត្តឧត្តរមានជ័យ​ ខេត្តក្រចេះ​ និងខេត្តមណ្ឌលគីរី​ ដែលបានខិតខំស្វែងរកលោកយាយបានឃេីញ​ ហេីយផ្តល់វ៉ាក់សាំងកូវីដ-១៩​ ជូនគាត់បានរួចរាល់។ សូមក្រុមគ្រូពេទ្យទាំងអស់ទទួលបាននូវពុទ្ធិពរទាំង៥ប្រការ​ គឺអាយុ​ វណ្ណ:​ សុខ:​ ពល:​ និងបដិភាន:​ កុំបីឃ្លៀងឃ្លាតឡេីយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post