
សង្គម
រូបសំណាកព្រះថោងនាងនាគ ក្រោយពីបានដាក់គង់លើបល្ល័ង្ក កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ រួចមក រហូតមកទល់ពេលនេះក្រុមការងារធ្វើកិច្ចការនេះបាន និងកំពុងបន្តការងារនេះជាបន្តមករៀងរាល់ថ្ងៃ។
ចំពោះដំណើរការទូទៅនៃការទៅលើរូបសំណាកនេះ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ គឺតែងតែមកដឹកនាំ និងបញ្ជាដោយផ្ទាល់តែម្ដងមិនថាយប់ ឬថ្ងៃឡើយ ហើយនៅល្ងាចថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបានបន្តមកពិនិត្យយ៉ាងល្អិតល្អន់បន្ថែមទៀត។ សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមជម្រាបជូនថា រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ។ រូបសំណាក ព្រះថោងនាងនាគ មានកម្ពស់ ២១ម៉ែត្រ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។