header ads

Sponsor

ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ខេត្ត៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស ដោយផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស ឬមិនពាក់ម៉ាសគឺស្ថិតលើការសម្រេចចិត្តរបស់បុគ្គល ដោយចាប់អនុវត្តពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២២តទៅ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តទាំង៤នេះនៅពេលចេញទៅកាន់បណ្តាខេត្តដទៃត្រូវអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេសគឺការពាក់ម៉ាសជាចាំបាច់។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើដល់អាជ្ញាធរខេត្តទាំង៤ និងក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានឲ្យបានហ្មត់ចត់ទៅលើការអនុវត្តនូវវិធានការសាកល្បងសម្រាប់ខេត្តទាំង៤នេះ ។ការសាកល្បងបន្ធូរបន្ថយនូវវិធានការពាក់ម៉ាសសម្រាប់ខេត្តទាំង៤នេះ មិនមែនជាការយកអាយុជីវិតពលរដ្ឋមកសាកល្បងនោះទេ តែដើម្បីចង់ដឹងអំពីភាពសាំក្នុងសហគមន៍ទាំងនៅទីក្រុង និងជនបទ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ចំពោះការសម្រេចមិនតម្រូវឲ្យពាក់ម៉ាសនេះ ក៏ដោយសារខេត្តទាំង៤ ជាខេត្តដែលគ្មានករណីឆ្លងកូវីដ-១៩ ឬបើមានក៏មានឆ្លងតិចតួចបំផុតក្នុងរយៈកាលកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនពរដល់ជនរួមជាតិនៅទូទាំងប្រទេស ចូលរួមសប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post