
សង្គម
ភ្នំពេញ៖ អង្គរក្ស៤រូប ដែលជាអ្នកការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដោយផ្ទាល់នោះ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ ទៅឧត្តមសេនីយ៍ឯក។
អង្គរក្សទាំង៤រូបនេះ រួមមាន៖ លោក ណាំ ភិរុណ, លោក ឡុង ដា, លោក អ៊ន សុទ្ធារ័ត្ន និងលោក ឃុត សុខុន។ នាយទាហានទាំង៤រូបនេះ ជាអ្នកបម្រើការងារនៅទីបញ្ជាការដ្ឋានកងអង្គរក្ស។