header ads

Sponsor

សិល្បៈ

សី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ ម្ចាស់ជ័យលាភីក្រកួតថ្នាក់ជាតិធីតាឯកសង្ក្រាន្តរដូវកាលទី៣ ដែលជាតួអង្គទេវតាឆ្នាំថ្មី បានធ្វើទស្សនកិច្ចទៅស្រុកកំណើតរបស់ខ្លួននៅខេត្តកំពង់ឆ្នាំង ជាលើកដំបូងដើម្បីអបអរសាទរ និង ថ្លែងអំណរគុណដល់បងប្អូនអ្នកខេត្តកំពង់ឆ្នាំងដែលបានគាំទ្រ អំពីដំណើរការប្រកួត រហូតដល់មានការគាំទ្រខ្លាំងសម្រាប់វីដេអូផ្ទេរដំណែងឆ្នាំខាល នៃព.ស.២៥៦៦ គ.ស.២០២២ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សំបូរ ឧត្តម អ្នកដឹកនាំគម្រោងនៃកម្មវិធី ធីតាឯកសង្ក្រាន្តនៃក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធឺធេនមិន បានបញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចនេះធ្វើឡើងក្រោមប្រធានបទ ការលើកទឹកចិត្តយុវជនអោយចូលរួមចំណែកក្នុងការថែរក្សា អភិរក្សវប្បធម៌ ប្រពៃណីខ្មែរ ដែលជាបំណងរបស់ម្ចាស់ជ័យលាភី ធីតាឯកសង្ក្រាន្តផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីការចូលរួមទទួលស្វាគមន៏យ៉ាងកក់ក្តៅពីសិស្សានុសិស្សជាច្រើននាក់នៅវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ព្រះបាទសម្ដេចបរមនាថ នរោត្តមសីហមុនី ក៏ មានការចូលរួមពីយុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ និង មហាជនដែលរស់នៅខេត្តកំពង់ឆ្នាំងជាច្រើនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ហេងរិន្ទ សុម៉ាលីតា ជាធីតាឯកសង្ក្រាន្តរដូវកាលទី៣ ក៏ជាបេក្ខនារីតំណាងខេត្តកំពង់ឆ្នាំង បានបង្ហាញក្តីរីករាយឥតឧបម៉ា ចំពោះបងប្អូន សិស្សានុសិស្ស ខេត្តកំពង់ឆ្នាំងដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងដំណើទស្សនកិច្ចនេះ ពិសេសកញ្ញាបានលើកទឹកចិត្តយុវជនទាំងអស់អោយចូលរួមគាំទ្រសិល្បៈ វប្បធម៌ខ្មែរអោយច្រើនកុះករ ព្រោះថាមានតែប្រជាជន យើងនិង ជាតិសាសន៏យើងទេ ដែលធ្វើការគាំទ្រនិង ចូលរួមអភិរក្សសម្បត្តិវប្បធម៌ ប្រពៃណីខ្មែរអោយបានគងវង្ស និង ល្អប្រសើរឡើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីការចូលរួមពីជ័យលាភីលេខ១ នៃកម្មវិធីធីតាឯកសង្ក្រាន្ត រដូវកាលទី៣ យើងក៏ឃើញមានការចូលរួមពីជ័យលាភី៤រូបទៀតរបស់កម្មវិធីធីតាឯកសង្ក្រាន្តរដូវកាលទី៣ ដូចជា កញ្ញា ជា សោភា ,កញ្ញា សុត សុជាតា, កញ្ញាសាយ សោភណ្ឌ និង កញ្ញាឃិន ចិន្តមារតី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង សុចិត្រ នាយកវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ព្រះបាទសម្ដេចបរមនាថ នរោត្តមសីហមុនី បានប្រសាសន៏ដោយសោមនស្សរីករាយ ក្នុងការស្វាគមន៏ធីតាឯកសង្ក្រាន្តរដូវកាលទី៣ មកទស្សនកិច្ចនៅខេត្តកំណើតខ្លួន ជាមួយនឹងលទ្ធផលដ៏ល្អ ក្នុងការលើកមុខមាត់អ្នករស់នៅខេត្តទាំងមូល ពិសេសលោកសូមថ្លែងអំណរគុណដល់ក្រុមការងារធីតាឯកសង្ក្រាន្ត ដែលបាននាំ យកទឹកអា-ល់កុ-លចំនួន ១៨០ លីត្រ មួកសុវត្ថិភាព និង ដបអា-ល់កុ-ល ជាច្រើនសម្រាប់ចែកជូនដល់សិស្សានុសិស្ស និង សម្រាប់សាលាប្រើប្រាស់ ដើម្បីការពារសុខុមាលភាពសិស្សានុសិស្សសម្រាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីនេះអាចដំណើរការបានក្រោមការសហការផលិតរវាងទូរទស្សន៏ជាតិកម្ពុជា និង ក្រុមហ៊ុនហ្វាន់ អេនធឺធេនមិន និង សហការឧបត្ថម្ភដោយក្រុមហ៊ុន ហ្វូត ផេនដា ផងដែរ។ នេះជាសកម្មភាពដ៏ប្រពៃពីម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ដែលជាគំរូដ៏ល្អមួយ បន្ទាប់ពី ពិធីផ្ទេរដំណែងទេវតាឆ្នាំថ្មី នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ។

ប្រភព ទូរទស្សន៍ជាតិកម្ពុជា ទទក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post