
សង្គម
ភ្នំពេញ ៖ ហេតុការណ៍អគ្គិ.ភ័យមួយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងព្រឹកព្រលឹម ខណៈដែលទូកុងតឺន័រផ្ទុកឥវ៉ាន់ចម្រុះច្រើនមុខ ដែលដឹកមកពីប្រទេសចិនទើបតែទម្លាក់ពីរថយន្តទុកនៅក្នុងផែស្ងួត ស្រាប់តែមានការឆា-បឆេ-ះ ដោយពុំដឹងពីមូលហេតុ។
ហេតុកការណ៍នេះបានកើតឡើងនៅក្នុងផែស្ងួត ហុង ឡេងហួរ ស្ថិតក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីម៉ោងជាង៦ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ទូកុងតឺន័រមួយនេះ ផ្ទុកទៅដោយឥវ៉ាន់ចម្រុះ ជាច្រើនមុខ ដូចជា គ្រឿងប្លាស្ទិក ម៉ូទ័របូមខ្យល់ គ្រឿងអេឡិចត្រូនិក និងសម្ភារៈជាច្រើនមុខទៀត ដែលទើបនឹងនាំចូលពីប្រទេសចិន ។
ឥវ៉ាន់ខាងលើនេះបានដឹងតាមច្រកកំពង់ផែសមុទ្រ ខេត្តព្រះសីហនុ បន្ទាប់មកបានដឹកតាមរថយន្ត មកទម្លាក់ចុះ នៅក្នុងផែស្ងួត ហុង ឡេងហួរ កាលពីម៉ោង ៣ ទៀបភ្លឺ ថ្ងៃកើតហេតុ ខាងលើនេះ ហើយក៏ស្រាប់តែជួបនូវហេតុការណ៍បែបនេះតែម្ដង។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅម៉ោង ៦ និង៣០នាទី ព្រឹកថ្ងៃកើតហេតុ កម្មករ នៅក្នុងផែស្ងួត ខាងលើបានដើរទៅបត់ជើងកាត់តាមនោះ ស្រាប់តែប្រទះឃើញមានផ្សែង ហុយចេញ ពីក្នុងទូកុងតឺន័រមួយនេះ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកក៏បាននាំគ្នាយកបំពង់ ព.ន្លត់អគ្គិ.ភ័យច្រើនបំពង់ទៅបា.ញ់ព.ន្លត់តែមិនរ.លត់ ទើបរាយការណ៍ជូនអាជ្ញាធរ ដើម្បីសុំរថយន្តព.ន្លត់អគ្គិ.ភ័យទៅជួយ៕