header ads

Sponsor

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៣:០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្លោះរបងផ្ទះចូលយកទ្រព្យសម្បត្តិ ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្ទះសំណាក់យីហោ មីនីសឡា ផ្លូវលេខ ៣៧១សឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ឡេង ស្រែន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវ លំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មេការផ្ទះសំណាក់ មីនីសឡា។

ជនសង្ស័យឈ្មោះ អ៊ូច កក្កដា ហៅ ដា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ(មានផ្ទុកសារធាតុញៀន)។

វត្ថុតាងចាប់យក៖​ ក្បាលម៉ាស៊ីនត្រជាក់ម៉ាក ប៉ាណាសូនិច ចំនួន០៦គ្រឿង, កង្ហាលចាប់ជាប់ជញ្ជាំងម៉ាក ហាតារី ចំនួន០១គ្រឿង, ឆ្នាំងដាំបាយអគ្គិសនី ចំនួន០១គ្រឿង, ធុង CPU ម៉ាក TPC ចំនួន០១គ្រឿង, កាមេរ៉ាសុវត្ថិភាព ចំនួន០១, ជើងឆ្នាំងទឹកក្តៅអគ្គិសនី ០៥ (របស់ជនរងគ្រោះ) និងដង្កាប់ដែក ចំនួន ០២នាក់, ទុល្វីសដងជ័រ ចំនួន០១, កាំបិទបុ័ងតោចំនួន ០១ (របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post