
សង្គម
នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីផេ កមួយដែលមានឈ្មោះថា៖ « Alex CoNan » ត្រូវបានគេស្គាល់ថាជាអ្នកសម្ដែងលើបណ្ដាញសង្គម ដ៏មានឥទ្ធពលមួយរូបផងដែរនោះ បានប្រកាសឲ្យដឹង ព្រមទាំងភ្ជាប់រូបសាមីខ្លួនគេថា ខ្លួនស្រលាញ់បុរសម្នាក់ដែលជាស្វាមីរបស់គេនេះ និងអះអាងថាខ្លួនល្អគ្រប់គ្រាន់ទៀតផង។
បើតាមសារដ៏ភ្ញាក់ផ្អើលនេះបានលើកឡើងទាំងស្រុងថា៖
«អូនស្រឡាញ់បងកែវ វិចិត្រជាជិវិតអូន ទោៈបីបងជាប្តីគេតែអូនស្រឡាញ់បង ចង់នៅក្បែរបង អូននឹងរង់ចាំបងបែ.កពីប្រពន្ធកូនហេីយមករកអូន អូនជាមនុស្សស្លូតបូតមិនចេះនិយាយច្រេីនដូចប្រពន្ធដេីមបងទេ...អូននឹងតស៊ូជាមួយយូរ៉ាដេីម្បីសេ្នហាយេីងណាបង»
សារមួយនេះធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រឹមតែប៉ុន្មាននាទីសោះ មានអ្នកចូលទៅបញ្ចេញអារម្មណ៍ (React) យ៉ាងច្រើន ហើយក្នុងនោះមានទាំងសាមីខ្លួនចូលទៅបញ្ចេញមតិផងដែរ ។
ក្នុងនោះអាខោនឈ្មោះថា «កែវ វិចិត្រ» បានចូលទៅខំម្មិន ដោយភ្ជាប់ទាំងឈ្មោះប្រពន្ធ ព្រមទាំងរូបថតមង្គលការដែលជាអនុស្សាវរីយ៍របស់ខ្លួនកាលពីឆ្នាំ២០១៥ មកដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ និងសំណេរថា៖ «ថ្ងៃមង្គលយើងអូនសំលាញ់Mi Yura ♥️ 7year old» ដែលនេះអាចបញ្ជាក់បានថាម្ចាស់អាខោនខាងលើនេះស្មោះស្មគ្រនឹងប្រពន្ធរបស់ខ្លួនណាស់។