
សង្គម
អ្នកនាងតេង ស៊ីណាត ហៅអាជី ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញដ៏ល្បីនោះ ពេលនេះមិនត្រឹមតែលក់អនឡាញទេ ថែមទាំងចេញជាវីដេអូចម្រៀងទៀតផង ហើយមិនត្រឹមតែប៉ុណ្ណោះគឺអ្នកនាងផ្ទាល់ជាអ្នកច្រៀង និងថតសម្ដែងផ្ទាល់តែម្ដង។
អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ កាលពីម្សិលមិញ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានមួយ បានឥ្យដឹងថា វីដេអូចម្រៀងមួយបទរបស់ អាជី នេះ គឺចំណាយលុយរហូតដល់ទៅ កន្លះលានដុល្លារឯណោះ។
ដែលបទចម្រៀងហ្នឹងចំណងជើង “ធម្មជាតិ” អ្នកនាងបានបញ្ជាក់ថា ដោយសារអ្នកនាងស្អាតពីធម្មជាតិ អ៊ីចឹងហើយទើបចេញបទហ្នឹងឲ្យហ្វេនៗស្តាប់តែម្ដងទៀត អ្នកនាងបន្តថាព្រោះគេគាំទ្រខ្ញុំច្រើន[...]។
យ៉ាងណាក្រោយបទសម្ភាសន៍ប៉ុន្មានម៉ោងប៉ុណ្ណោះវីដេអូចម្រៀងហ្នឹងក៏បានចេញជាផ្លូវការតែម្ដង ដើម្បីឲ្យដឹងថាការចំណាយកន្លះលានដុល្លារ ក្នុងការថតវីដេអូចម្រៀងនេះអស្ចារ្យយ៉ាងណានោះ តោះទស្សនាទាំងអស់គ្នា៖