![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-nvpSXzi1jNQ_f11YVyN_LqnkDeydECm08wpljH-90fvLqrTMF-dJq7Na5ns8BgpSS68xWnGxnm40JiWsal0kyWLefmPyMYc25xkYGoeMyalhdbc8I1hgwh91LPzgIynEJrbSu2reP1xxi44LI7ykiyIJGp6-a8X0yof7_8EGbvQjY88d_WCyWBMQ/s1600/Thumbnail.jpg)
សង្គម
ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បទ «Cambodian Pride» ក្រុមការងារ បានប្រឹងប្រែង អស់រយៈពេលជាងបីខែ និងកែតម្រូវគ្រប់បែបយ៉ាង ទម្រាំបានវីដេអូមួយបទនេះ ក្រុមការងារថតទាំងយប់ទាំងថ្ងៃនៅខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តព្រះវិហារ និងក្រុងភ្នំពេញ។
ហើយកាលពីម្សិលមិញនៅលើផេកផ្លូវការរបស់ផលិតកម្ម បានបញ្ចេញនូវវីដេអូពេញហើយទៅលើបទនេះទទួលបានការសរសើរ និងពេញចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្រ។ ទន្ទឹងនឹងនេះដែរ ក៏មានការលើកឡើងផ្សេងៗពីគ្នាទាក់ទងនឹងបទនេះ។
បើតាមផេ កអ្នកវិភាគឯករាជ្យ បានលើកឡើងថា៖ សរសើរប្លង់ថត cinematography ល្អ - ទំនុកភ្លេង អេម ឧបករណ៍តន្ត្រីខ្មែរ គឺលាយបញ្ចូលគ្នាបានល្អ សាកសមនឹងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ - ការដឹកនាំបង្ហាញពីការខិតខំដ៏ស្វិតស្វាញ និង ជំនាញគួរឱ្យសរសើរ - ការកាត់ត ឆាកមួយៗស៊ីតាមចង្វាក់ភ្លេង និង ទំនុកច្រៀង.. ស្រឡាញ់ការ color grading* good job bro
អន់តែម្យ៉ាង ភាសា English ស្តាប់មិនចង់បាន .. វា Lyric មិនចំ Lyric .. Statements មិនចំ Statements.. គ្មាន Artistic at all .. ពិបាកស្តាប់ ហើយអត់មានចំណាប់ចុងចួនសមនឹង Melody.. តោះទៅស្ដាប់ទាំងអស់គ្នា៖