header ads

Sponsor

ប្រុសពេជ្យ និងម៉ានីកា សុទ្ធតែជាតារាសម្តែងដ៏វ័យក្មេងដ៏មានទេពកោសល្យ។ ថ្វីបើពួកគេ មានអាយុក្មេងខ្ចីនៅឡើយ តែបើនិយាយពីបទពិសោធន៍ក្នុងវិស័យសិល្បៈវិញ គឺអាចនិយាយបានថា ពួកគេ មានភាពចាស់ទុំគួរសម ទាំងសមត្ថភាពសម្តែង និងភាពងាយស្រួលក្នុងការ សហការការងារ។

រហូតមកទល់ពេលនេះ ទាំងប្រុសពេជ្យ និងម៉ានីកា បានចូលប្រឡូកក្នុងវិស័យសិល្បៈដ៏ជោគជាំ រួមមានការសម្តែងរឿងខ្លី និងរឿងភាគល្បីៗដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទៀតផង។ ថ្មីៗនេះ ពួកគេក៏បានចូលរួមសម្តែងជាតួរអង្គដ៏សំខាន់ នៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ ចាហួយស្វិតហ៊្រ្វូតាទី ផងដែរ។

ទាំងម៉ានីកា និង ប្រុសពេជ្យ សុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមសម្តែងក្នុងស្ពតពាណិជ្ជកម្ម ចាហួយស្វិតហ៊្រ្វូតាទី ដោយសារវាឆ្លុះបញ្ចាំងពីរបៀបរបបរស់នៅរបស់ខ្មែរយើងកាលពីសម័យមុន និងជាពិសេស គឺដើម្បីលើកស្ទួយផលិតផលកម្ពុជា ដែលមានគុណភាពតាមស្តង់ដារចំណីអាហារពិភពលោក និងមានរសជាតិដ៏ឆ្ងាញ់ពិសារ។

ចង់ដឹងពីការសម្តែងដ៏រស់រវើករបស់ពួកគេ សូមទស្សនាវីដេអូខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post