header ads

Sponsor

កណ្ដាល៖ សិស្សសាលាចំនួន២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក ក្រោយពីនាំគ្នាទៅស្ទូចត្រី និងចុះងូតទឹកទន្លេលេង ហើយត្រូវលង់លិច បង្កឲ្យភ្ញាក់ផ្អើលនាំគ្នាចុះរាវរក ប្រទះឃើញស ពស្លាប់ឱបគ្នា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

 បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ១/ឈ្មោះ ឃុន សេរីសោភា ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់)។ ២/ឈ្មោះសុត ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់)។

កាលពីថ្ងៃ០៤ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង១៥.០០នាទី ជនរងគ្រោះឈ្មោះ ឃុន សេរីសោភា និង ឈ្មោះសុត ពិសិដ្ឋ បានចេញពីសាលារៀនហើយបាននាំគ្នាមកស្ទូចត្រីនៅមាត់ទន្លេ មេគង្គរួចចុះងួតទឹកលេងនៅក្នុងទន្លេ ស្រាប់ ឈ្មោះសុត ពិសិដ្ឋ បានលង់ទឹកហើយស្រែកហៅអោយគេជួយ ពេលនោះ មិត្តភក្តិដែលទៅជាមួយ ក្រឡេកឃើញក៍លោតហែលជួយពីក្នុងទឹកមកជិតដល់មាត់ច្រាំង ស្របពេលនោះ ឈ្មោះ ឃុន សេរីសោភា ក៏លួកដៃជួយចាប់ទាញឈ្មោះសុត ពិសិដ្ឋ ឡើងលើគោក តែដោយកន្លែងដែលឃុន សេរីសោភាឈរនោះមានស្លែបណ្ដាលអោយរអិលជើងធ្លាក់ទៅក្នុងទឹកទាំងអស់គ្នា។

តែដោយមិត្តម្នាក់ចេះហែលទឹកទើបរួចខ្លួនពីការលង់ទឹកចំណែកក្មេងរងគ្រោះឈ្មោះ ឃុន សេរីសោភា និងសុត ពិសិដ្ឋ បានឱបគ្នាលិចចូលក្នុងទឹកទន្លេបាត់ទាំង2 ។ បន្ទាប់មកមិត្តភក្ដិដែលនៅរស់ក៏បានស្រែកឆោរឡោអោយគេជួយនិងរាយការណ៏មកសមត្ថកិច្ចប៉ុស្ដិសំរោងធំចុះអន្តរាគមន៏ រកអ្នកជំនាញមកមុជទឹករាវរកក្មេងរងគ្រោះទាំង2រហូតឃើញនិងស្រង់ឡើងលើគោក។

កំលាំងជំនាញយុត្តិធម៏បាន សហការណ៍ជាមួយកំលាំងផ្នែកជំនាញកោសលវិច្ឆ័យស្រុកនិង អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងចូលរួមជាមួយក្រុមគ្រួសារជនរងគ្រោះ ពិនិត្យស្លាកស្នាមឃើញថាជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់នោះទេ ជនរងគ្រោះបានស្លាប់ដោយលង់ទឹកហើយក្រុមគ្រួសារបានទទួលស្គាល់ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post