
សង្គម
តាមរយៈអាខោនហ្វេបុកមួយដែលមានឈ្មោះថា «Nou Vi» នៅថ្ងៃទី ០៦ ខែឧសភានេះ បានចែករំលែកនូវរឿងមួយដែលបានលើកឡើងទាំងស្រុងថា៖ កិត្តិយសណាស់ថ្ងៃនេះ បានប៉ូលិសដឹកដើរលេង។
ភ្នែកខ្ញុំមិនទាន់ខ្វា.ក់ទេ ភ្លើងខៀវសោះមកឃា.ត់ខ្ញុំដែរ តែដោយសារតែយើងគ្មានកាមេរ៉ា មិនដឹងប្រកែកយ៉ាងមិច យើងមិនព្រមបង់លុយគេថាយកទៅប៉ុស្តិ៍ Ok ខ្ញុំទៅបានតើ បើខ្ញុំខុស ខ្ញុំបង់អស់ប៉ុន្មានក៏អស់ទៅ ឱ្យតែច្បាស់ថាខុស លុយត្រឹម១០ម៉ឺនរៀលខ្ញុំមិនស្តាយទេបើខ្ញុំខុសមែន
មួយសន្ទុះក្រោយមកដឹកខ្ញុំបាន១ជុំ ប៉ូលិស៖ សួរខ្ញុំថាទៅណា?
ខ្ញុំ៖ ខ្ញុំមកលេងបងប្អូន
ប៉ូលិស៖ បងប្អូននៅណា?
ខ្ញុំ៖ បងខ្ញុំនៅជិតប្រលានយន្តហោះ
ប៉ូលិស៖ ធ្វើការអី?
ខ្ញុំ៖ ខ្ញុំអត់មានការងារធ្វើទេ មករកបងអោយរកការងារអោយធ្វើ
ប្រហែលគាត់គិតថាខ្ញុំអត់ការងារធ្វើបែបរាងអាណិតដែរ ទំនងមិនសូវមានលុយផង ហើយភ.ស្តុតា.ងរឹតកខ្ញុំយកលុយក៏មិនសូវច្បាស់ ក៏ដឹកខ្ញុំមកកន្លែងដែលគាត់អង្គុយធ្វើការវិញ
បន្ទាប់មកខ្ញុំនិយាយយ៉ាងស្រួលជាមួយគាត់ ហើយដាក់លុយលើតុជួនគាត់២០០០០៛ គ្នាគាត់២នាក់ បានម្នាក់១០០០០៛ដែរ
ខ្ញុំគិតថាគាត់រកក្រៅបានតែចឹងៗទេបើមិនខំមានលុយណាអោយស្រី
គាត់និយាយជាមួយគ្នាគាត់ថា«ប៉ិនេះវង្វេងផ្លូវទេហី»ព្រោះខ្ញុំជិះខុសទិសដៅដែលខ្ញុំប្រាប់គាត់
ជាចុងក្រោយខ្ញុំចង់និយាយថា បើយើងច្បាស់ថាយើងមិនខុសកុំខ្លាច ហើយនិយាយអោយស្រួសកុំច្រង៉េងច្រង៉ាង(អស់លុយតិច ចំណេញពេលវេលាយើងត្រូវទៅណាបន្តទៀត) បើមិនច្បាស់ទេរឹ-តកយកលុយហើយ Shareអោយបានច្រើនអោយបងប៉ូលីសដែលចា.ប់ខ្ញុំនេះបានឃើញផង ចង់ជួបក្រៅម៉ោងធ្វើការដាក់មួយយួរចាប់ដៃធ្វើក្លើ។
ក្រោយឃើញបែបនេះស្រាប់តែលោក ផែង វណ្ណៈ យកមកចែករំលែកបន្ត ហើយលើកឡើងថា៖ «ហឹម អាណិតបងប្អូនមកពីស្រែមិនសូវស្គាល់ផ្លូវ ជិះខុសម្ដងៗ ជួបប្រទះប្រុសពួន អស់ព្រលឹងពីក្នុងខ្លួនហេីយ»