
សង្គម
តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូប គឺ ពេជ្រ សូលីកា ប្រហែលកំពុងតែក្ដៅស្លឹកត្រចៀកទទួលយកមិនបានហើយ ក្រោយពីទទួលបានពាក្យសម្ដីរិះ.គន់ខ្លាំងៗពីសំណាក់មហាជន អ្នកលេងបណ្ដាញសង្គម ក្រោយពីខ្លួនសម្រេចជ្រើសរើសផ្សព្វផ្សាយពាណិជ្ជកម្មស្រា។
បើទោះបីជាតារាស្រីរូបនេះថា ការប្រម៉ូតផលិតផលឱ្យក្រុមហ៊ុនស្រានោះ ជាការងារ និងការបំពេញភារកិច្ច ក៏ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមនៅតែមិនសំចៃថ្វីមាត់ដាក់នាងដដែល។ ក្នុងនោះអ្នកនាងបានបកស្រាយឲ្យដឹងថា៖
«សូមមេត្តាអានអោយចប់ មុននឹងខមិន ភាសាដែលយើងអាចជ្រើសរើសយកមកនិយាយទៅអ្នកដទៃមានល្អៗច្រើនណាស់ មុននឹងខ្ញុំសម្រេចចិត្តផុស video ដោយតែខ្ញុំបានទទួល ខមិន អសីលធម៌ មួយចំនួន ដោយមានទាំងពាក្យជេ-រប្រ-មាទ ដែលវាមិនមែនជាពាក្យជួយកែតម្រូវទាល់តែសោះ បែរជាខឹងសម្បាមកលើរូបខ្ញុំទៅវិញ
តើខ្ញុំខុសដែលខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំ? ការងារអីក៏ដោយ បើខ្ញុំមិនបានទៅបំ ពានលួចឆ.ក់ប្ល.ន់ទ្រព្យសម្បត្តិញើសឈា.មអ្នកដទៃ ហេតុអីខ្ញុំត្រូវមកទទួលពាក្យអាក្រក់ៗទាំងនេះ ពីមនុស្សដែលល្អៗទៅវិញ បើមនុស្សល្អ រៀនសូត្របានល្អ ម៉េចក៏មិនប្រើពាក្យល្អៗទៅកាន់អ្នកដទៃដែរទៅ ជាមនុស្សដូចគ្នា ក៏ចង់បានពាក្យនែនាំល្អៗដូចគ្នា តារាក៏ជាមនុស្ស ហេតុអីតារាគ្មានសិទិ្ធទទួលពាក្យល្អៗដូចមនុស្សធម្មតា?
មិនពេញចិត្តអាចនិយាយនែនាំល្អៗមកបាន តែម៉េចចាំបាច់ត្រូវប្រើពាក្យ មី.នេះ មី.នោះ មី.ក្របី មី.គម្រក់ មី.តារាបា.តសង្គម ធ្វើអី បងៗជាមនុស្សថ្លៃថ្នូរបែរជាមកប្រើពាក្យសម្ដីអស់ទាំងនេះ ធ្វើដូចជាខ្ញុំទៅប្ល.ន់គេ ដុ.តផ្ទះគេ ខ្ញុំយល់ចិត្តបងៗដែលខមិនមួយចំនួន ថាបងៗមានអារម្មណ៍បែបម៉េច តែខ្ញុំក៏ចង់អោយបងៗយល់ពីពួកខ្ញុំដូចគ្នា ថាវាជាតួនាទីការងាររបស់ពួកខ្ញុំ ខ្ញុំត្រូវបំពេញវានឹងជាទំនួសខុសត្រូវរបស់ខ្ញុំ មនុស្សសុទ្ធតែមិនដូចគ្នា អ្នកខ្លះរកសុី អ្នកខ្លះធ្វើការ ការងារសុទ្ធតែមិនដូចគ្នា រកសុីសុទ្ធតែមិនដូចគ្នា យល់ថាបើមិនទទួលផ្សព្វផ្សា.យគ្រឿ.ងស្រ.វឹ.ង. វាមិនដា.ច់បាយស្លា.ប់ទេ
បន្តែពួកខ្ញុំមានសិទ្ធជ្រើសរើស ព្រោះវាមិនមែនជាការងារលួ.ចឆ.ក់ប្ល.ន់គេ ចឹងពួកតារាដូចខ្ញុំមានសិ.ទិ្ធនឹងជ្រើសរើសការងារ រកសុីចង់បានចំណូល ធ្វើការចង់បានប្រាក់ខែ ខំយប់ខំថ្ងៃ ក៏មិនព្រមធ្វើជាចោ.រដែរ ការងារសង្គមគេធ្វើ ម៉េចមើលមិនដែលឃើញ តាមអ្វីដែលបងៗយល់ឃើញ តែបងៗមិនមែននៅក្នុងហេតុការណ៍ផ្ទាល់ បងអាចនិយាយម៉ឹចក៏បាន បងតែងតែនិយាយស្រាបំ.ផ្លាញដល់មនុស្ស ខ្ញុំទទួលស្គាល់ បន្តែវាអាស្រ័យទៅលើមនុស្សដូចគ្នា គ្មានអ្នកណាបង្ខំអ្នកណាបាននោះទេ
ឧទាហរណ៍ថា បើតារាផ្សព្វផ្សាយគ្រឿ.ងស្រ.វឹ.ង បើខ្លួនបងមិនចង់ផឹក តារាក៏មិនអាចទៅប.ង្ខំបងមកផឹកបានដែរ ហើយបើតារាផ្សព្វផ្សាយថា ហាមដាច់ខាតមិនអោយបងផឹកគ្រឿងស្រ.វឹ.ង បើខ្លួនបងនៅតែផឹក តារាក៏មិនអាចទៅហាមបងបានដូចគ្នា ក្នុងនោះក៏មានពាក្យស្លោករបស់គេ “ពិសារដោយការទទួលខុសត្រូវ” ។»