
សង្គម
លោកអ្នកនិយមតាមដានព័ត៌មានសិល្បករ ប្រហែលជាបានស្គាល់ហើយ លោក អ៊ឹម ជីវ៉ា ដែលជាប្រធានព័ត៌មានសិល្បករកម្ពុជាហើយ ដោយសារតែលោកតែងតែទៅផ្ដិតយករូបភាព និងការរស់នៅរបស់តារាកម្ពុជាទាំងតារាជើងចាស់ និងតារាថ្មីៗ។
តែអ្វីដែលមហាជនមិនបានដឹងនោះគឺ លោក អ៊ឹម ជីវ៉ា ក៏ជាសិល្បករមួយរូបផងដែរ ដែលលោកធ្លាប់ទទួលបានពានរង្វាន់ផ្នែកចម្រៀងទៀតផង អំឡុងឆ្នាំ២០០០ នេះបើតាមការបញ្ជាក់ពីសាមីខ្លួនឲ្យដឹងនៅព្រឹកថ្ងៃទី ០៧ ខែឧសភានេះ ដោយលោកបានរៀបរាប់ថា៖
«អុឹម ជីវ៉ា ថតក្នុងឆ្នាំ2000 ពេលទទួលពានរង្វាន់ផ្នែកចំរៀង នៅស្ថានីយទូរទស្សន៍ប៉ុស្តិលេខ៥ កាលនោះរៀននៅវិទ្យាល័យឥន្ទ្រទេវិ ផង រៀននៅសាលាភូមិន្ទវិចិត្រសិល្បៈផង ! កាលនិងជីវិតក្រលំបាកណាស់ ធ្វើការត់តុផង និង ដើរបិណ្ឌបាតតាមព្រះសង្ឃវត្តនាគវ័ន្តផង ដើម្បីបានលុយទៅរៀន ! ត្រូវចាំថា ជីវិតនិងអនាគតរបស់អ្នក មិនមែនស្ថិតលើបបូមាត់អ្នកដទៃឡើយ ! ធ្វើជាមនុស្សត្រូវមានភាពស្មោះត្រង់ និងមានគុណធម៌ អំពើល្អមិនសាបសូន្»