
សង្គម
សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចបានថ្លែងសារមួយនៅលើបណ្ដាញសង្គម៖ ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេល កំណត់ដែលបងប្រុសទីពីរនិងត្រូវបាន បញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែង សម្រាកចុងក្រោយរបស់គាត់។
បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះ បីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយ របស់គាត់ ស្រែកហៅគាត់យកដៃទាញ អង្រួនជើងរបស់គាត់ តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។
នៅមានរឿងសោកសៅជាងនេះសម្រាប់ បងប្អូនប្រុសស្រីទាំង៦នាក់របស់យើង នោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធី បញ្ចុះសពបងប្រុសទីពីរ។បងប្រុសទីមួយ មិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះ សពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់ បាត់បង់ជិវិតទៀតផង។
ខ្ញុំបានហាមកូនៗ របស់គាត់មិនឱ្យនិយាយប្រាប់គាត់ពី មរណភាពប្អូនរបស់គាត់ដោយបងទីមួយ ទើបចេញពីបន្ទប់វះកា`ត់នៅក្រុងបាងកក ប្រទេសថៃសុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយ ពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់ បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់?នេះហើយជារឿង សោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕