
សង្គម
កម្មវិធីដ៏ល្បីលំដាប់ពិភពលោក Cambodian Idol ក្រោយខកខានយូរ ពេលនេះបានចាប់ផ្ដើមសប្តាហ៍ដំបូងក្នុងរដូវកាលថ្មីទី4 ហើយ កាលពីយប់ថ្ងៃទី ០៨ ខែឧសភាម្សិលមិញនេះ ក្នុងនោះដោយវត្តមានគណៈកម្មការដ៏លេចធ្លោទាំង៤រូប គឺអ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន នឹងកាត់ក្តីជ្រើសរើសបេក្ខជនដែលមានសម្ថតភាពឲ្យរួមដំណើរជាមួយកម្មវិធី។
បេក្ខនារី ជី ស្រីណែត ក្នុងសប្ដាហ៍ដំបូងនេះបានបង្ហាញវត្តមាន ធ្វើឲ្យពិធីករ មានការភ្ញាក់ផ្អើលជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែគណៈកម្មការក៏ចំហរមាត់ដូចគ្នាពេលឮថាជាកូនតារាកំប្លែងនាយកុយ។
ស្រីណែត មកប្រឡងចម្រៀងនេះសូម្បីតែឪពុកក៏មិនដឹងដែរគឺស្រីណែត ចង់ឲ្យមានការភ្ញាក់ផ្អើលដូចគ្នាដែរ ចង់ដឹងថាស្រីណែត បកស្រាយបទចម្រៀង «នឹកភូមិភ្នំធំ» ពីរោះយ៉ាងណា សូមស្ដាប់វីដេអូខាងក្រោមនេះ៖