
សង្គម
កម្មវិធីដ៏ល្បីលំដាប់ពិភពលោក Cambodian Idol ក្រោយខកខានយូរ ពេលនេះបានចាប់ផ្ដើមសប្តាហ៍ដំបូងក្នុងរដូវកាលថ្មីទី4 ហើយ កាលពីយប់ថ្ងៃទី ០៨ ខែឧសភាម្សិលមិញនេះ។
ក្នុងនោះវត្តមានគណៈកម្មការដ៏លេចធ្លោទាំង៤រូប គឺអ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន នឹងកាត់ក្តីជ្រើសរើសបេក្ខជនដែលមានសម្ថតភាពឲ្យរួមដំណើរជាមួយកម្មវិធី។
ក្នុងសប្ដាហ៍ដំបូងនេះមានយុវជនម្នាក់បង្ហាញពីភាពតស៊ូក្នុងការមកប្រឡង ដោយសារថវិការមានកម្រិតសុខចិត្តជិះម៉ូតូពីខេត្តបាត់ដំបងមកជាមួយបងជីដូនមួយ មកប្រឡងនៅទីក្រុងភ្នំពេញ ក្រោយការរៀបរាប់ធ្វើឲ្យគណៈកម្មការក្ដុកក្ដួលផងដែរ។
ភៀន ភារិន បកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា «ខ្ចីលុយម៉ែក្មេក» រហូតធ្វើឲ្យគណកម្មការពេញចិត្តនិយាយថា «Yes» ទាំង៤នាក់ព្រមៗគ្នាតែម្ដង។ សូមទស្សនាវីដេអូខាងក្រោមនេះ៖