
សង្គម
តារាសម្ដែង និងជាតារាចម្រៀងភេទទី៣ លោក ម៉ាដូណា បានបង្ហោះនូវរូបថតពីមុខហាងពេជ្រដ៏ធំក្រោមឈ្មោះថា «ហាងពេជ្រ ម៉ាដូណា ហេង GIA» និងសារវែងគួរសមដែរ តែផ្ដើមដោយពាក្យថា ជារបស់ខ្លួន និងសង្សារ រហូតធ្វើឲ្យមានអ្នកគាំទ្រ និងមិត្តភក្តិចូលមកអបអរសាទរគ្រប់គ្នា។
តែយ៉ាងណា បើតាមការបញ្ជាក់របស់លោកបានឲ្យដឹងថា ហាងនេះបានរលាយបាត់រូបរាងហើយ ដោយសារតែលោកចាញ់បោកគេ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់លោក៖
«នេះជាហាងលក់ពេជ្ររបស់ខ្ញុំនឹងប្តីខ្ញុំ ហើយក៍គ្មានអ្វីចំលែកដែរក្នុងការហក់លោតបើកហាងលក់ពេជ្រនេះ ដែលខ្ញុំបានបើកហាងលក់ពេជ្រ ព្រោះតាំងពីដើមគ្រួសារខ្ញុំជាអ្នកបើកលក់មាសផ្លាកទីងនៅផ្សារតូច ហើយខ្ញុំផ្ទាល់ក៍សំរេចចិត្តបើកហាងនេះទៅ វាជាការងារក្រៅពីសិល្បៈ
តែពេលនេះហាងរបស់ខ្ញុំត្រូវក្យ័យធន ដោយសារការទុកចិត្តអោយដេញតុងទីងនឹងរាប់អានចំពោះមនុស្សខុសជាច្រើន ខ្ញុំមានពាក្យផ្តាំផ្ញើ ប្រយ័ត្នពួកអួត សូមកុំទុកចិត្តត្រឹមតែពាក្យសំដីនឹងរូបភាពខាងក្រៅ ជៀសវាងមានវិបត្តិសារីដូចខ្ញុំ»
ម៉ាដូណា ហាក់ជួបរឿងស៊យផ្ទួនៗ ដែលធ្វើឱ្យតារារូបនេះបានបញ្ចេញនូវរឿងឈឺចាប់តាមរយៈបណ្ដាញសង្គមជារឿយ ដែលមុននឹងរឿងខាងលើនេះ លោកក៏បានកាត់ផ្ទះអស់១ខ្នងនៅខេត្តសៀមរាប ដោយសារតែត្រូវចេញសងគេរឿងតុងទីន ព្រមទាំងបំណុលការប្រាក់ជាច្រើនទៀត។