
សង្គម
ក្នុងឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នាប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ មានអ្នកសារព័ត៌មានវៀតណាមល្បីមួយរូប ដែលប្រើប្រាស់ផេកផ្លូវការមួយ Ted Trần TV បានចុះផ្សាយថា៖
«មុនការប្រកួត U23 ឡាវ Vs U23 កម្ពុជា ក្រុមទាំងពីរមានរបៀបរៀបចំខុសៗគ្នា ដោយក្រុមជម្រើសជាតិឡាវ ខិតខំហ្វឹកហាត់ ខណ:ក្រុមជម្រើសជាតិកម្ពុជា នាំគ្នាច្រៀងរាំយ៉ាងសប្បាយ»។
ក្រោយពីសារមួយនេះត្រូវបានផ្សព្វផ្សាយ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដោយមានអ្នកខ្លះបានសម្ដែងការបន្ទរតាមក្រោយ ធ្វើឲ្យលោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចេញមុខប្រតិតកម្មតែម្ដង ដោយក្នុងនោះលោកបានលើកឡើងថា៖
«គ្នាហាត់ហុយផ្សែកតាមស្លឹកត្រចៀក ប្រជុំមួយថ្ងៃ ២ទៅ ៣ដង គ្រាន់តែមកដល់កន្លែងប្រជុំមុនចាប់ផ្តើម គ្នាដាក់ច្រៀងលេងមួយបទ ពីរបទ បែរជាមានខ្មែរគ្នាឯងបន្ទរការប្រៀបធៀបតាម, C.r.a.z.y Page ហើយមានគ្នាយើងមួយចំនួនយកតំលៃនៃការខំប្រឹងប្រែងមកវាយតំលៃត្រឹមរូបថត១សន្លឹក»។
ទោះជាយ៉ាងណា ចប់ការប្រកួត U23 ឡាវ បានរងបរាជ័យយ៉ាងចាស់ដៃផងដែរ ក្រោមថ្វីជើង U23 កម្ពុជា ដោយក្នុងនោះលទ្ធផលគឺ ៤-១ ស៊ុតបញ្ចូលទីដោយកីឡាករ សៀង ចន្ធា, សាទី, គី រីណា និង អ៊ឹម សំអូន យកបាន៣ពិន្ទុជាលើកដំបូងសម្រាប់ពូល B៕