
សង្គម
ភ្នំពេញ៖ តម្លៃសាំងធម្មតាលក់រាយឡើងដល់ ៥៥៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងដល់៥៨០០រៀលក្នុងមួយលីត្រ បើប្រៀបធៀបនឹង១០ថ្ងៃមុន ប្រេងសាំងឡើងថ្លៃ៣០០៛ ប្រេងម៉ាស៊ូត ឡើង២០០៛។
តម្លៃប្រេងសាំង និងម៉ាស៊ូតនេះនឹងអនុវត្តរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១-២០ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា។