
សង្គម
តារាស្រីកូន១ អ្នកនាង សេង សុឃីម ដែលមហាជនបានស្គាល់ថាជាគូស្នេហ៍របស់តារាចម្រៀងប្រុសវ័យក្មេង នាយចឺម ទោះបីជាមានកូនមួយក្ដី ប៉ុន្តែរូបសម្រស់អ្នកនាង មិនចាញ់ក្រមុំៗឡើយ ទាំងរាង ទាំងស្រស់សោភាព។
ប៉ុន្តែប្រហែលជាមហាជនមិនបានដឹងទេថា ពីមុនមានរូបរាងស្អាតសោភាបែបនេះ រូបរាងអ្នកនាងយ៉ាងណានោះទេ គ្មានអ្វីដែលជាអាថ៌កំបាំងនោះទេ អ្នកនាងបានបង្ហាញឲ្យឃើញឥតមានការអៀនខ្មាសទេ ដោយថាខ្លួនឯងមានរូបចាស់ជាម្ដាយទៅទៀត។
ជាក់ស្ដែងពីមុន និងឥឡូវនេះគឺមានភាពខុសគ្នាដាច់ស្រឡះតែម្ដង ពីមុនរាងធាត់បន្តិច ហើយមិនសូវចេះតុបតែងខ្លួនឡើយ តែឥឡូវនេះដូចប្រែកាយមកជាមនុស្សថ្មីអ៊ីចឹង។