សង្គម
អាម៉ាប៉ាប៉ាញ៉ូស
នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២នេះ ធនាគារអេប៊ីអេ បានចេញសេចក្ដីជូនដំណឹងមួយបានឲ្យដឹងថា៖ អតិថិជនជាទីគោរព! ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់នៃអតិថិជនយើងខ្ញុំ និងតម្រូវការប្រាក់រៀលកាន់តែច្រើន យើងខ្ញុំបានបង្កើនការផ្គត់ផ្គង់ប្រាក់រៀល ជាពិសេសក្រដាសប្រាក់ 20,000 រៀល នៅគ្រប់ទូរ ATM និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ទាំងអស់របស់យើងខ្ញុំនៅទូទាំងប្រទេស។
តើអ្នកដឹងទេ? អ្នកអាចដកប្រាក់ 20,000 រៀល និង 50,000 រៀលបាន ទោះបីអ្នកមានតែគណនីដុល្លារក៏ដោយ! ងាយស្រួលមែនទែន!
តែដើម្បីភាពបត់បែន និងងាយស្រួលបន្ថែម លោកអ្នកអាចធ្វើការទូទាត់បែបឌីជីថលជំនួសវិញ។ អ្នកគ្រាន់តែស្គែនកូដ QR ABA KHQR សម្រាប់ការទូទាត់ និងប្រើមុខងារ ABA ID ក្នុង ABA Mobile ដើម្បីទទួលប្រាក់ ឬផ្ញើប្រាក់។ អ្វីដែលពិសេសមួយទៀត អ្នកក៏អាចប្រើគណនីប្រាក់ដុល្លារ សម្រាប់ការទិញ និងផ្ទេរប្រាក់ជាលុយរៀលបានផងដែរ។