
សង្គម
រឿងរ៉ាវរបស់លោក ជឿន ប៊ុនចក់ ហៅពូចក់ អ្នកអធិប្បាយបាល់ទាត់ដ៏ល្បី និងអ្នកនាងទ្រិញ ផល្លា អ្នកលក់អនឡាញ កាលពីពេលថ្មីៗកន្លងមកលោកអ្នកច្បាស់ជាបានជ្រាបហើយ ក្រោយពីមានរឿងចម្រូងចម្រាស់ជាមួយគ្នាមក រហូតប្រកាសលែងគ្នានោះ ពេលនេះមានការវិវត្តន៍ថ្មីទៀតហើយ។
ក្រោយពីមានការជួបជុំឥតព្រាងទុក រហូតលេចរូបជុំគ្នាចូលរួមក្នុងកម្មវិធីរបស់មិត្តភក្តិរួចមក ធ្វើឲ្យអ្នកទាំងពីរចេញមកបកស្រាយ រៀងៗខ្លួនដោយន័យតែមួយគឺមិនទាន់ត្រូវគ្នានោះទេ ប៉ុន្តែស្រាប់តែមកដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២នេះមានការវិវឌ្ឍន៍ថ្មី។

ក្នុងនោះហ្វេបុកផេករបស់លោកជីក ចក់ បានបង្ហោះរូបថតកាលពីពេលរៀបអាពាហ៍ពិពាហ៍មួយសន្លឹកជាមួយសារដ៏ខ្លីថា៖« អរគុណអូនខ្លាំងណាស់ ដែលបានផ្ដល់ឱកាសឱ្យបងម្តងទៀត»
មហាជនអ្នកគាំទ្រគ្រាន់តែឃើញសញ្ញាណវិជ្ជមានបែបនេះ នាំគ្នាខំមិនសាទរគ្រប់ៗគ្នា សូមទស្សនាវីដេអូបកស្រាយរបស់អ្នកនាង ទ្រិញ ផល្លាខាងក្រោមនេះ៖