header ads

Sponsor

នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើប្រមាថពីសំណាក់បុគ្គល អ៊ុក ទូច មកលើសម្តេចនាយករដ្ឋមន្ត្រី។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសង្កត់ធ្ងន់ថា ទង្វើប្រមាថបែបនេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «នាងខ្ញុំ មិនគាំទ្រនូវទង្វើរបស់បុគ្គល អ៊ុក ទូច សូមថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើដ៏ថោកទាប ដែលប្រមាថមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលដែលសម្តេច កំពុងចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ស្របពេលដែល ប្រជាពលរដ្ឋខ្មែរដែលរស់នៅកាណាដា និងអាមេរិក ជាង ២ពាន់នាក់ បានមកគាំទ្រ និងទទួលស្វាគមន៍សម្តេច ។ ទង្វើដ៏ថោកទាបនេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ ៕»។

សូមជម្រាបថា ការបញ្ជាក់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺសម្ដៅដល់ជនអគតិម្នាក់ ដែលបានធ្វើសកម្មភាពប្រមាថមកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពេលកំពុងទទួលនូវការស្វាគមន៍ពីអ្នកគាំទ្រ នាទីក្រុងវ៉ាស៉ីនតោន សហរដ្ឋអាមេរិក ដោយបានយកស្បែកជើងបោះសម្ដៅរកសម្ដេច៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post