
សង្គម
រយៈពេលប្រមាណជាងមួយសប្ដាហ៍មកនេះ កម្ពុជាមិនឃើញមានករណីឆ្លងកូវីដ-១៩ ថ្មីនោះទេ ដោយសារតែការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំចំពោះពលរដ្ឋគ្រប់ៗរូបដែលមានឱកាសអាចទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា និងគ្រប់ដូសផងដែរ ពោលគឺចាប់តាំងពីកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមក ធ្វើឲ្យពលរដ្ឋមានស្នាមញញឹមជាថ្មី។
ហើយក្នុងនោះក៏ដោយសារតែការយកចិត្តទុកដាក់ លះបង់ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រ.ឆាំងកូវីដ-១៩ ធ្វើឱ្យលោក សុខ ជំនោរ ជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីមួយរូប បានមើលឃើញពីគុណតម្លៃនេះ ក៏បានលើកឡើងនូវពាក្យមួយឃ្លាថា៖
«ការចងចាំជាប្រវត្តិសាស្ត្រ នៃការលះបង់និងយកចិត្តទុកដាក់ ដឹកនាំកម្លាំងស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ដើម្បីប្រជាពលរដ្ឋ ។ #ស្នាមញញឹមទម្រាំមានថ្ងៃនេះ #បងប្រុសបងស្រី» ក្នុងនោះស្រាប់តែលោកជំទាវ បានចូលមកបញ្ចេញមតិថា៖ «បទចម្រៀងថ្មីមែនទេបងប្រុស?» ជាការឆ្លើយតបវិញ ៖ «គោរពបង បាទបង Coming very soon ក្តៅៗបង»
យើងនឹងរង់ចាំទស្សនាទាំងអស់គ្នានូវបទចម្រៀងមួយបទនេះ។