
សង្គម
ក្មេងប្រុស២នាក់ ដែលបាត់ខ្លួននៅសៀមរាប ប្រកាសស្វែងរកល្បីពេញបណ្ដាញសង្គមនោះ ត្រូវបានរកឃើញនៅព្រឹកថ្ងៃច័ន្ទនេះហើយ នៅកោះពេជ្រ ។
ក្មេងប្រុសពីរនាក់ដែលបានបាត់ខ្លួន នៅក្នុងខេត្តសៀមរាប ត្រូវបានរកឃើញវិញហើយនៅកោះពេជ្រ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ។ នេះបើតាមការបញ្ជាក់ពីសាច់ញាតិគ្រួសារប្អូនប្រុសទាំងពីរ។
ជាមួយគ្នានោះដែរ ក៏អរគុណដល់សមត្ថកិច្ចទាំងអស់ និងសមត្ថកិច្ចដែលប្រចាំការនៅប៉ុស្តិ៍ទន្លេបាសាក់ដែលបានជួយដុតដៃដុតជើងស្វះស្វែងរកក្មេងទាំងពីរនេះរហូតទាល់តែឃើញ៕