header ads

Sponsor

(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោកស្រី ឡាយ ណាវីន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងលោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកកម្ពុជាក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់បាវិត បានអញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន៥៤នាក់ ក្នុងនោះស្ត្រីចំនួន៣៤នាក់ ហើយក៏មានសមាជិកបក្សមកពីគណបក្សប្រឆាំងផ្សេងទៀតផងដែរ។

នៅក្នុងឱកាសនោះលោកស្រី ឡាយ ណាវីន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន៥៤នាក់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ទាំងនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជាជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។

នាឱកាសនោះ លោក លឹម សៀងហេង បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងដែលលោកតែងតែនឹករលឹកដល់សមាជិក-សមាជិកាគណបក្សទូទាំងខេត្តស្វាយរៀង ទីណាមានទុកលំបាកតែងតែមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

លោកបានបន្ដទៀតថាៈ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ពន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ។

លោកបានណែនាំដល់យុវជនដែលជាសមាជិកបក្សទើបតែបញ្ចូលថ្មីត្រូវគាំទ្រប្ដូរផ្ដាច់ និងកៀរគរមិត្តភក្តិបងប្អូនឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី ដើម្បីឈានយកជ័យជម្នះលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលឈានចូលមកដល់នាពេលខាងមុខនេះ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីការអភិវឌ្ឍនៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតមានរោងចក្រសហគ្រាសជាច្រើន ដែលអាចស្រូបយកកម្មករ-កម្មការិនីមកបម្រើការងាររាប់ម៉ឺននាក់ ដោយមិនចាំបាច់ចំណាកស្រុកនោះទេ ហើយនៅពេលខាងមុខនេះមានរោងចក្រដែលទើបតែបង្កើតថ្មីត្រូវការកម្មកររាប់ម៉ឺននាក់បន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះដែរក៏បានឧបត្ថម្ភ ក្រម៉ានិង ថវិកាមួយចំនួន ដល់ក្រុមប្រឹក្សាសង្កាត់ និងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីផងដែរ៕

ដោយ:33

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post