header ads

Sponsor

បើក្រលេកមើលមកភាគខាងត្បូងនៃរាជធានីភ្នំពេញ ធ្វើអោយយើងប្រាកដជានឹកឃើញ ពីមហាវិថីសម្តេចតេជោ ដែលតែងនិយមហៅថាផ្លូវ60ម៉ែត្រ ដែលកំពុងទទួលបានការអភិវឌ្ឍគម្រោងធំៗ ឥតឈប់ឈរ ទាំងគម្រោងអភិវឌ្ឍលំនៅដ្ឋាន មន្ទីរពេទ្យអន្តរជាតិ សាលាអន្តរជាតិ និងផ្សារទំនើប នឹងក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ។

គម្រោងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើន បានសម្រុកមកអភិវឌ្ឍគម្រោងលំនៅដ្ឋានរបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង ដែលញ៉ាំងអោយតំបន់ភាគខាងត្បូងនេះ ក្លាយជាតំបន់សក្តានុពលទាំងការរស់នៅ និង ពាណិជ្ជកម្ម។ ក្នុងតំបន់នេះផងដែរ បានលេចវត្តមានបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជន បានអភិវឌ្ឍគម្រោងចំនួនពីរ គឺគម្រោង ដឹស្តា ដាយមិន 1 និង​ 2 ។

គម្រោងដឹស្តាដាយមិន ជាគម្រោងមួយដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់ 40 ហិចតា ជាតំបន់ដ៏មានសក្តានុពល ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំង​គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើអោយការរស់នៅ របស់លោកអ្នកកាន់តែមានភាពសម្បូរបែប។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចំរុះ  ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី​អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់​រយ​ប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

បច្ចុប្បន្ននេះ គម្រោងដឹស្តាដាយមិន ដំណើរការសាងសង់សម្រេចបានប្រហែលជាជាង 80% នៃគម្រោងទាំងមូល បានអភិវឌ្ឍជាប្រភេទលំនៅដ្ឋានដ៏សម្បូរបែប ហើយទទួលបានការកោតសរសើរ ពីសំណាក់អតិថិជនដែលបានចូលស្នាក់នៅជាបន្តបន្ទាប់ ថាជាគម្រោងស័ក្តិសមបំផុតសម្រាប់ការរស់នៅ ប្រកបដោយផាសុកភាព សុខសុវត្ថិភាព និងសុភមង្គល។

សូមបញ្ជាក់ផងដែរថាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ1 លេខ2 លេខ3 និងលេខ4 ទៅកាន់បណ្តាខេត្តនានា ជាពិសេសក៏មានទីតាំងនៅជិតសាងសង់ព្រលានយន្តហោះថ្មី ត្រូវសាងសង់នៅលើ​ផ្ទៃដី​រហូត​ដល់​ 2600​ហិចតា មិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ធ្វើអោយតំបន់នេះមានដីធំទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំងផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមពីគម្រោងដឹស្តាដាយមិន សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ​ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post