header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបញ្ចប់ការប្រកួត លោកជំទាវ ភូ ឈាលីន ភរិយាលោកឧកញ៉ា ឫទ្ធី សំណាង បានអញ្ជើញចូលរួមក្នុងពិធីគោរពចំពោះលោកឧកញ៉ា ឫទ្ធី សំណាង ជាស្វាមីនៅកីឡដ្ឋាន Smart RSN ដែលលោកស្រលាញ់ជាទីបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនេះដែរ លោកឧកញ៉ា ភូ សេតុង ជាបងប្រុសរបស់លោកជំទាវបានរំលឹកពីស្នាដៃជាច្រើនរបស់ លោកឧកញ៉ា ឫទ្ធី សំណាង ដែលបានលះបង់និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នាពេលកន្លងមករួមទាំងការបណ្តុះបណ្តាលធនធានកីឡាករជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ា ភូ សេតុង បានមានប្រសាសន៍ថា៖ “នៅទីនេះ គឺជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ប្អូនថ្លៃខ្ញុំ គាត់តែងតែប្រាថា្នចង់បានក្លិបបាល់ទាត់មួយដែលខ្លាំងពូកែ មានទីលានដ៏ស្រស់ស្អាតជារបស់ខ្លួនឯង មានអ្នកគាំទ្ររាប់ពាន់នាក់មកទស្សនាគ្រប់ការប្រកួត ហេតុនេះហើយទើបគាត់បានចំណាយធនធានសព្វបែបយ៉ាងដើម្បីសម្រេចក្តីប្រាថ្នានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមឱ្យទីនេះក្លាយជាការចងចាំដ៏ល្អសម្រាប់យើងទាំងអស់គ្នាហើយសូមឱ្យកេរ្តិ៍ឈ្មោះ ឫទ្ធី សំណាង បានស្ថិតនៅក្នុងដួងចិត្តរបស់អ្នកគ្រប់គ្នារហូតតរៀងទៅ!” ជាមួយគ្នានេះដែរ លោកជំទាវ ភូ ឈាលីន បានថ្លែងថា៖ “ស្វាមីខ្ញុំពិតជាអរគុណ និងសប្បាយចិត្តដែលបានឃើញអ្នកគ្រប់គ្នាបានមកផ្តល់ក្តីស្រលាញ់ដល់គាត់នៅកីឡដ្ឋាន Smart RSN នេះខ្ញុំសង្ឃឹមថា ស្វាមីរបស់ខ្ញុំនឹងទទួលបាននូវអ្វីទាំងអស់នេះហើយគាត់នឹងបានសម្រាកនៅទីកន្លែងមួយដ៏ស្ងប់សុខនិងដែលស័ក្តិសមទៅនឹងអំពើល្អដែលគាត់បានធ្វើចំពោះមនុស្សគ្រប់ៗគ្នា។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ ក្រុមអ្នកគាំទ្រ The RED ក៏បានរួមគ្នាច្រៀងនូវចម្រៀងមួយបទដែលបានតាក់តែងឡើងដើម្បីជាការឧទ្ទិសដល់លោកឧកញ៉ា ឫទ្ធី សំណាង ប្រកបដោយភាពក្តុកក្តួលនិងសោកសៅបំផុត។

យើងខ្ញុំក៏សូមថ្លែងអំណរគុណសម្រាប់អ្នកគាំទ្រជាច្រើនរូបទៀតដែលបានចូលរួមរហូតដល់ចុងបញ្ចប់នៃកម្មវិធី។

អត្ថបទ និងរូបភាព៖Phnom Penh Crown FC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post