header ads

Sponsor

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកងបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីលួច ទូរស័ព្ទដៃ០១គ្រឿង នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ តុង បញ្ញា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកលក់ខោអាវ ។

វត្ថុតាងចាប់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 11pro max ពណ៍មាស (របស់ជនរងគ្រោះ)។ សមត្ថកិច្ចយើងបានប្រគល់អោយជនរងគ្រោះវិញតាមពាក្យស្នើរសុំ ដោយបានការឯកភាពពីលោក ឆាយ ហុង ព្រះរាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ភួង គឹងហ័ង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិកលក់ខោអាវ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០ នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 11pro max ពណ៍មាស ដែលជាបុគ្គលិកលក់ខោអាវដូចគ្នា នៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេចរួចគេចខ្លួនបាត់ ។

បន្ទាប់មកជនរងគ្រោះបានឆែកតាមប្រព័ន្ធICloud ទូរស័ព្ទដៃ រហូតដល់វេលាម៉ោង២៣និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង នៅចំណុចបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោត ខណ្ឌ ច្បារអំពៅ នាំប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យ​ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post