
សង្គម
កាលពីពេលថ្មីៗកន្លងមកនេះ នៅលើបណ្ដាញសង្គមផ្ទុះការបញ្ចេញមតិវែកញែកជាច្រើនក្រោយពីឮពាក្យចចាមអារ៉ាមទាក់ទងនឹងគូស្នេហ៍ខុសវ័យ ដួង ម៉ានិច និង ប្រុសតូច អតិជាតិបុត្រ ដែលមានបញ្ហាឈ្លោះគ្នារហូតបានបែកបាក់គ្នាហើយ ក្រោយពីពុំឃើញសកម្មភាពភាពស្និទស្នាលជាមួយគ្នាមួយរយៈកន្លងមក។
យ៉ាងណាចម្ងល់មួយនេះបានធ្វើឱ្យអ្នកគាំទ្របានស្រាយចម្ងល់រួចហើយ ដោយកាលពីដើមខែឧសភានេះ អតិជាតិបុត្រ បានសរសេររៀបរាប់ថា ៖ «ឈ្លោះទៅណា ចង់ប្រាប់ថា បើមានអ្នកនិយាយថាបុត្រឈ្លោះជាមួយ ដួង ម៉ានិច លុះត្រាតែសេះដុះស្នែង ស្វែងយល់ពីជម្រៅចិត្តដៃគូនេះឱ្យច្បាស់ មុនផ្សាយលោកសារព័ត៌មាន លុយ និង បញ្ហា ណាក៏ដោយ ក៏មិនអាចទិញទឹកចិត្ត ខ្ញុំចំពោះ កញ្ញា ដួង ម៉ានិច បានទេ »
តែស្រាប់តែនៅយប់ថ្ងៃទី ១៦ខែឧសភា ដួង ម៉ានិច បានដាច់ចិត្តទម្លាយរឿងមួយឱ្យអ្នកគាំទ្របានដឹង ដោយក្នុងនោះបានលើកឡើងថា៖ «ប្រហែលជាដល់ពេលហើយ ចង់មក ក៏មក ចង់ទៅ ក៏ទៅ មួយរយៈនេះពិតជាពិបាក តែមិនហ៊ានប្រាប់បង ប្អូន ហ្វេន ទាំងអស់គ្នា ... សុំទោស»
ហើយនៅរសៀលថ្ងៃទី ១៧ នាងបានបង្ហើបសារមួយទៀតថា៖ «ពិតប្រាកដណាស់ បេីឱ្យទៅសប្បាយចិត្តរាល់ថ្ងៃ ប្រហែលជាមិនអាចទៅរួចទេ ប្រហែលជាមិនអីទេ មែនអត់? បេីសិនជាប្រាប់គេថា ពេលខ្លះខ្ញុំមិនសប្បាយចិត្ត ដូចនេះ ខ្ញុំក៏មានពេលវេលា សម្រាប់មេីលថែខ្លួនឯង ទទួលស្គាល់ ការពិត និង ព្រមទទួលយកអ្វីគ្រប់យ៉ាង... It's okay»
ទាក់ទងនឹងការលើកឡើងនេះយើងក៏មិនដឹងរឿងអ្វីឱ្យប្រាកដដែរ អ៊ីចឹងមានតែរង់ចាំសាមីខ្លួនបកស្រាយលម្អិតប៉ុណ្ណោះ ដើម្បីឱ្យមហាជនអ្នកគាំទ្រ បានជ្រាបកាន់តែច្បាស់៕