header ads

Sponsor

នៅថ្ងៃទី២០ ឧសភា ២០២២ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ក្រោយបានឃើញការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sambath Viriya ក្រុមការងារបានព្យាយាមទាក់ទង និងស្វែងរកម្ចាស់គណនីនេះ ដើម្បីសហការចូលមកបំភ្លឺ និងបង្ហាញភស្តុតាងចំពោះការចុះផ្សាយនេះ ប៉ុន្តែអស់រយ:ពេល៣ថ្ងៃហើយ ក្រុមការងារបានទាក់ទងទៅមិនឃើញម្ចាស់គណនីរូបនេះឆ្លើយតបនោះទេ ។ ក្នុងករណីមានអ្នកស្គាល់ម្ចាស់គណនីនេះ សូមជួយប្រាប់ និងផ្តល់ដំណឹងដល់គាត់ដើម្បីមកបំភ្លឺការពិតដល់សមត្ថកិច្ច ។

បើនៅតែមិនមានការឆ្លើយតប ហើយផុសព័ត៌មានដូច្នេះទៀត ក្រុមការងារ នឹងបំភ្លឺបញ្ចប់ថាជា គណនីក្លែងក្លាយ ផុសព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ៕ រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post