header ads

Sponsor

(ស្វាយរៀង): ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងកូនៗ ក្មួយៗ សិស្សានុសិស្ស ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ឯកឧត្ដម តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ និងសហការី បានចុះពិនិត្យដំណើរការជួសជុល និងក្រាលថ្មមិច ផ្លូវលំមួយខ្សែ ប្រវែង១,៧០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ បំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើ ចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលជាងមុន។

ឯកឧត្តម តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវគឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើ ចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល ទៅមកសាលារៀនផងដែល។ ម្យ៉ាងវិញទៀត ផ្លូវធ្វើដំណើរមានភាពចាំបាច់ណាស់សម្រាប់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងផ្លូវ ស្ពានយ៉ាងខ្វាត់ខ្វែងតាំងពីទីប្រជុំជនរហូតដល់ទីជនបទ ភូមិ ឃុំ នៅមូលដ្ឋាន ធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់តែល្អប្រសើ។

ឯកឧត្តម តូច ប៉ូលីវ៉ា បានបញ្ជាក់ដែរថា ការជួលជុល កែលម្អផ្លូវលំ ១ខ្សែរនេះ គឺជាការឆ្លើយតបរបស់ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ទៅនឹងការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំថ្នាធ្នង់ ដោយសារកត្តាធម្មជាតិបានបំផ្លិចបំផ្លាញផ្លូវលំចាស់ដែលធ្លាប់ជាផ្លូវស្រួលធ្វើដំណើរកាលពីមុនមក។ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post