
សង្គម
នៅមួយរយៈចុងក្រោយនេះ អាខោនហ្វេបុករបស់បុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌ បានបញ្ចេញរូបភាព ស្រើ.បស្រា.ល ដែលសកម្មភាពទាំងនេះធ្វើឱ្យមហាជនជាច្រើនបានប្រតិកម្ម និងសម្ដែងការមិនពេញចិត្តជាខ្លាំង។
នៅព្រឹកថ្ងៃទី ២៨ ខែឧសភានេះ លោក ផែង វណ្ណៈ ក៏បានលើកឡើងទាក់ទងនឹងបុគ្គលនេះផងដែរ ដោយប្រកាសកាត់កាលចោលមិនឱ្យមានមិត្តភក្តិនៅលើបណ្ដាញសង្គមជាមួយគ្នាទៀតនោះទេ។ លោកបានឱ្យដឹងថា៖
«ពីមួយថ្ងៃទៅមួយថ្ងៃ បុគ្គល kakada sophorn ធ្វើរឿងមិនគប្បីកាន់តែច្រេីនជាពិសេសប៉ះពាល់ដល់ប្រពៃណីវប្បធម៌ខ្មែរ ។ ដូច្នេះ ខ្ញុំសម្រេច Unfriend និងកាត់កាលចោលដោយមិនចាត់ទុកជាមិត្ត ហ្វេបុកទៀតទេ ។»
សង្ឃឹមថាអ្នកលេងបណ្ដាញសង្គមដែលមិនចង់ឱ្យមានរូបភាពបែបនោះ សូមបញ្ឈប់ការចូលរួមបញ្ចេញមតិ ឬចែករំលែកប្រកាសរបស់បុគ្គលនោះ ព្រោះការចូលរួមរបស់អ្នកទាំងអស់គ្នា ជាកត្តាដែលជម្រុញឱ្យមានរូបភាពបែបនោះកើនឡើងជាបន្តទៀតហើយ។